ក្រោយស្ពាយឈ្មោះជាពោះម៉ាយ ស្រាប់តែលោក ស៊ុក សុភា ធ្វើឲ្យមហាជនស្រឡាំងកាំង មួយរំពេច ព្រោះរឿងមួយនេះ…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងរឿងរ៉ាវជីវិតគ្រួសារបែកបាក់របស់អតីតតារាសម្តែងលោក ស៊ុក សុភា ដែលបានផ្ទុះកក្រើកពេញបណ្តាញសង្គម កាលពីពេលថ្មីៗមកនេះ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាច្រើនឆ្នាំកនេះលោក ស៊ុក សុភា រស់នៅមានក្តីសុខសម្បើមណាស់ជាអតីតភរិយា និង កូនប្រុសស្រីលើទឹកដីប្រទេសអូស្រា្តលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ ស្រាប់តែលោក ស៊ុក សុភា ដែលជាតួឯកប្រុសក្នុងរឿង «ទុំទាវ» ខាងលើនេះ បានស្ពាយឈ្មោះជាបុរសពោះម៉ាយយ៉ាងពេញលេញ។ ក្រោយប្រើជីវិតនៅលីវម្តងទៀត ថ្មីៗនេះលោក ស៊ុក សុភា បានធ្វើឲ្យមហាជនជាច្រើនស្រឡាំងកាំងនឹងរូបថតមួយសន្លឹករបស់លោក ថែមទាំងភ្ជាប់មកជាមួយសារវែងរៀបរាប់ពីជីវិតទៀងផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុក សុភា បង្ហាញខ្លួនដោយស្លៀកសារ៉ុងកៅស៊ូចងពុង ជាមួយកាវិការដូចស្រ្តីភេទ និង បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងពេលវេលាណាមួយ អ្នកត្រូវបានគេមើលងាយ មិនឱ្យតម្លែ គិតអវិជ្ជមានមកលើអ្នក ដោយកំហុស ឬ មិនមែនកំហុសណាមួយរបស់អ្នក ចូរអ្នកចងចាំទុកថា ៖ ការអត់ធ្មត់របស់អ្នក ប្រកបដោយការមិនតបត បង្កើតការតាំងចិត្ត១០០% កុំបាក់ទឹកចិត្តតាមគំនាបអារម្មណ៍ទាំងនោះ ប៉ុន្តែអ្នកត្រូវខំប្រឹងធ្វើឱ្យចេញជាលទ្ធផលល្អប្រសើរបំផុតតាមដែលអាចធ្វើទៅបាន ហើយកុំធ្វើដើម្បីគ្រាន់តែចង់បង្ហាញបង្អួតនរណាម្នាក់ឱ្យសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់ល្អ ដដែលៗទាំងនោះ នឹងនាំអ្នកទៅរកភាពជោគជ័យ បែបណាមួយជាក់ជាមិនខាន។ ហើយអ្វីដែលសំខាន់កុំទៅខ្វល់ពីសម្ដីប្រមាថមាក់ងាយ ប៉ុន្តែផ្ដោតការចាប់អារម្មណ៌ការផ្តល់យោបល់ រិះគន់ កែតម្រូវ ទើបជាការប្រសើរ ហើយកុំទៅបង្អាប់តម្លៃមនុស្សដែលអ្នកមិនចូលចិត្ត ប៉ុន្តែឱ្យតម្លៃមនុស្សទូទៅថាសុទ្ធតែមានតម្លៃរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធម្មជាតិយុត្តិធម៌ខ្លាំងណាស់ គឺបង្កើតមនុស្សជិត ៨ ពាន់លាននាក់នៅលើផែនដីនេះ គឺមានចំណុចខុសៗគ្នាទាំងអស់ បើទោះបីជាម្ដាយបង្កើតកូនមកភ្លោះក៏ដោយ ក៏នៅមានចំណុចខុសៗគ្នាដែរ។ ដូចនេះកុំខ្វល់ថា ខួរក្បាលអ្នកផ្សេងគិតបែបណា គិតអ្វី សំខាន់អ្នកគិតថាធ្វើអ្វីដែលត្រឹមត្រូវ និង ដោយមានសតិបញ្ញា ហើយអ្នកត្រូវគិតខ្វល់ពីបច្ចុប្បន្ន និងទៅអនាគតរបស់អ្នក ថាតើអ្នកនឹងក្លាយជាអ្វី ត្រូវធ្វើអ្វី និងដើម្បីអ្វី មុននឹងដង្ហើមជីវិតចុងក្រោយរបស់អ្នកមកដល់…ល ។

ការចាប់ផ្តើមថ្មីពីចំណុចសូន្យ ប្រសើរជាងទ្រាំរស់ជាមួយចំណុចសូន្យរហូត0000000…….” ៕

Related posts

Leave a Comment