មើលម៉ាក់ៗគេផង! អីយ៉ា ស្ងាត់ៗ លោកជំទាវ ស៊ន សៀវម៉ី ដាក់ប៉ុន្មានប៉ុស្តិ៍នេះស្អាតបែ្លក ខណៈជិតដល់ថ្ងៃសម្រាលកូន ឃើញភ្លាមហ្វេនៗ នាំគ្នាចូលទៅខមិន និយាយថា….

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងផុតមកនេះ លោកជំទាវ ស៊ន សៀវម៉ី និងលោក កែវ ដេវីត បានសម្រេចចិត្ត សែនព្រេនតាំទំនៀមទំលាបខ្មែរ តែមិនបានធ្វើពិធីធំដុំឡើយ គ្រាន់តែអញ្ជើញភ្ញៀវកិត្តិយសទាំងសងខាង មកចូលរួម ជាមួយនឹងការដឹងឮតែប៉ុណ្ណោះ កាលនោះគេចាំបានថា ទឹកមុខអ្នកទាំងពីរ ពិតជារីករាយសប្បាយចិត្តខ្លាំងតែម្តង នាថ្ងៃដ៏ពិសេសនោះរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសែនព្រេនរួចមក លោកជំទាវ ស៊ម សៀវម៉ី កំពុងពពោះ ហើយនិងត្រៀមសម្រាលកូនក្នុងពេលឆាប់ៗនេះហើយ ដោយគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺបាន ៣៥ សប្តាហ៍ហើយ ហើយកូនស្រីដំបូង ក្នុងផ្ទៃនេះ មានឈ្មោះថា JESSI។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ ស្វាមី របស់ ជំទាវ សៀវម៉ី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកម្មវិធីខួបកំណើតរបស់ភរិយាជាទីស្រលាញ់ ហើយថែមទាំងបានភ្ជាប់សារមួយបញ្ជាក់ថា៖ “HAAPY BIRTHDAY MOMMY JESSI” ដែលប្រែជាភាសាខ្មែរថា “រីករាយថ្ងៃខួបកំណើតម៉ាក់ JESSI”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពទាំងនេះ ព្រមទាំងសារបែបនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន បាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតថា៖ “រិករាយថ្ងៃកំណើតសូមជូនពរកូននឹងចៅមានសុខភាពល្អ សំណាងល្អពេញ១ជីវិត ចៅឆ្លាត, Nice photos and Beautiful mama, Wonderful”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment