អត់ទុកយូរទេ ដួង វីរៈ សិទ្ធ ចេញមុខឆ្លើយតបបែបនេះវិញភ្លាម ចំពោះប្រតិកម្មអ្នកស្រី សូ សាវឿន…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមមានវីដេអូខ្លីមួយ បានបង្កើតការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលគាំទ្រវិស័យសិល្បៈ និងផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយពីឃើញ អតីតារាស្រីជើងចាស់ អ្នកស្រី សូ សាវឿន បានលើកឡើងក្នុងកម្មវិធីសម្ភាសន៍មួយ ដោយអ្នកស្រីបាននិយាយចំៗទៅកាន់តារាចម្រៀងប្រុសលោក ដួង វីរៈ សិទ្ធ បន្ទាប់ពី អ្នកស្រី បានឃើញ តារាចម្រៀងប្រុសរូបនេះ បានយកបទចម្រៀងរបស់អ្នកស្រី គឺបទ «ស្ទឹងសែនប៉ារីស» ទៅច្រៀងឡើងវិញដាក់ជាបទថ្មីរបស់ខ្លួន ដោយមិនបានដាក់លំនាំម្ចាស់ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូខ្លីនេះ តារាចម្រៀងជើងចាស់រូបនេះ បាននិយាយបែបនេះថា ៖ “មីងមានចាប់អារម្មណ៍ដែរ ដាក់ថាគឺជាបទថ្មីរបស់ ដួង វីរៈសិទ្ធ «ស្ទឹងសែនប៉ារីស» ប៉ុន្តែខ្ញុំដូចជាមានការភ្ញាក់ផ្អើល ហើយខ្ញុំមានការក្ដុកក្ដួលក្នុងចិត្ត ថាហេតុអ្វី ជាបទរបស់ខ្ញុំជំនាន់ទស្សវត្សរ៍ ៨០ ហើយខ្ញុំបានមកច្រៀងនៅស្ដាតអូឡាំពិកឆ្នាំ ១៩៨៧ អ្នកណាក៏ដឹងថាជាចម្រៀងរបស់ សូ សាវឿន ដល់ក្មួយប្រុសចង់ច្រៀង បើក្មួយច្រៀងទៅសម្រាប់ការកម្សាន្ត ដែលក្មួយស្រឡាញ់បទហ្នឹងដូចគេដូចឯងទៅ ក្មួយកុំដាក់ថាបទជារបស់ក្មួយ ដាក់ជាលំនាំដើមរបស់មីង ព្រោះក្មួយស្រឡាញ់ សុំច្រៀងដូចមីង អត់ថាទេ តែនេះ ខ្ញុំឃើញ ខ្ញុំចេះមើលអក្សរខ្មែរតើក្មួយអើយ ហើយខ្ញុំឃើញដាក់ជាបទថ្មីរបស់ ដួង វីរៈសិទ្ធ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីបានឃើញវិដេអូខ្លីរបស់ អ្នកស្រី សូ សាវឿន បានចេញប្រតិកម្មបែបនេះ ស្រាប់តែមិនបង្អង់យូរ ក៏បានឃើញលោក ដួង វីរៈ សិទ្ធ ចេញមុខធ្វើការឆ្លើយតបទៅវិញដោយ លោកបានឆ្លើយបដិសេធចំពោះរឿងនេះ ដែលលើកឡើងថា នេះការយល់ច្រឡំលើរូបលោក តែប៉ុណ្ណោះ ព្រោះថា បទចម្រៀង «ស្ទឹងសែនប៉ារីស» នេះ លោកបានច្រៀងឡើងវិញ ដោយក្ដីស្រឡាញ់កាលពីឆ្នាំ ២០១៧ កន្លងទៅ ដោយមានដាក់ឈ្មោះម្ចាស់ដើមត្រឹមត្រូវ។ ក្នុងនោះ លោក ក៏បានបញ្ជាក់ថាឱ្យដឹងថា រាល់បទចម្រៀងរបស់លោក ដែលបានច្រៀងឡើងវិញមិនដែលរំលងម្ចាស់ដើមនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការរៀបរាប់ក្នុងខមមិនពីក្រោមវីដេអូខ្លីរបស់ អ្នកស្រី សូ សាវឿង ដែលបានឃើញបង្ហោះលើបណ្ដាញសង្គមរបស់ អ្នកនាង ម៉េង កែវពេជ្ជតា ដោយ តារាចម្រៀងប្រុសរូបនេះ បាននិយាយថា «នេះជាការយល់ច្រឡំមកលើរូបខ្ញុំ! ជាដំបូង ខ្ញុំបាទ ដួង វីរៈសិទ្ធ សូមជំរាបសួរ លោកយាយ លោកតា អ៊ំប្រុស អ៊ំស្រី ពូ មីង បងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីគោរពរាប់អាន! ជាពិសេសសូមគោរព ជំរាបសួរ រៀមច្បង អ្នកគ្រូ សូ សាវឿន អ្នកបង ម៉េង កែវពេជ្ជតា និងបងប្រុស សេង តារា ពីចម្ងាយផង! នេះជាវីដេអូដើមដំបូងដែលបងប្អូនខ្មែរបានទស្សនាបទ (ស្ទឹងសែនប៉ារីស) ដែលជាបទមរតកដើមរបស់ អ្នកគ្រូ សូ សាវឿន ដែលខ្ញុំបាទបានលើកមកច្រៀង cover ឡើងវិញ ហើយច្រៀងដោយក្តីស្រឡាញ់ នៅឆ្នាំ ២០១៧ ដោយមានដាក់ឈ្មោះម្ចាស់ដើមត្រឹមត្រូវ រាល់បទចម្រៀងខ្ញុំបាទ ច្រៀងមិនដែលរំលងម្ចាស់ដើមទេ សូម្បីតែ កាលខ្ញុំប្រឡងក្នុងកម្មវីធីពិភពលោក ខ្ញុំស្រឡាញ់បទ ស្រឡាញ់បងមិនស្តាយក្រោយ ក៏ខ្ញុំបាននិយាយដល់បងជាម្ចាស់បទ និងលើកសរសើរបងអស់ពីចិត្ត ក្នុងនាមខ្ញុំ ជាអ្នកនិពន្ធបទភ្លេង សម្រួលតន្ត្រី និងជាតន្ត្រីករម្នាក់ ក្នុងបច្ចុប្បន្ន ខ្ញុំពិតជាឱ្យតម្លៃណាស់សម្រាប់ស្នាដៃមរតកចម្រៀងដើម ដោយក្តីគោរពពី ខ្ញុំបាទ ដួងវីរៈសិទ្ធ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ក្នុងការខមមិននោះដែរ តារាចម្រៀងប្រុសរូនេះ មិនត្រឹមតែចេញនិយាយបញ្ជាក់ និងធ្វើការបកស្រាយបែបនេះទេ លោក ក៏បានភ្ជាប់ជាមួយនឹងវីដេអូបទចម្រៀង «ស្ទឹងសែនប៉ារីស» ដែលលោកបានច្រៀងឡើងវិញនោះ មកធ្វើការបញ្ជាក់បន្ថែមទៀតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment