មានការភ្ញាក់ផ្អើលពេញ Tik Tok អ្នកស្រី សូ សាវឿន ចេញមុខប្រតិកម្មទាំងកម្រលើលោក ដួង វីរៈសិទ្ធ ក្រោយធ្វើរឿងនេះ(មានវីដេអូ)

សូមនាំពុកម៉ែបងប្អូនរំឡឹកពីតារាចម្រៀងផ្នែកនារីកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ពោលតាំងពីសម័យសង្គមរាស្រនិយមមកនោះ ច្បាស់ណាស់នឹងគិតមុនគេទៅដល់អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន ជាដើម ដែលជារាជិនីសំឡេងប្រចាំប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាមិញ សម្រាស់អ្នកស្រី សូ សាវឿន ក៏ស្ថិតក្នុងចំណោមក្នងនោះផងដែរ ដែលជាអ្នកស្រីបានមានភាពល្បីល្បាញខ្លាំងមិនចាញ់អ្នកចម្រៀងល្បីទាំង ២ រូបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ អ្នកស្រី សូ សាវឿន គឺជាតារាចម្រៀងមានឈ្មោះបោះសំលេងក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០ ដែលមានទឹកដមសំឡេងស្រួយស្រេសះ លួងលោម រហូតទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិភពសិល្បៈជំនាន់នោះ។ ហើយបទល្បីៗរបស់អ្នកស្រីមានដូចជា៖ «ស្ទឹងសែនប៉ារីស» «កំពុងហ្លួងដូចចិត្ត» «អ្នកបម្រើតាមយន្តហោះ» «សូរីយាលាព្រៃ» នៅមានបទល្បីៗជាច្រើនទៀត ទាំងទោល និងបទឆ្លើយឆ្លង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបច្ចុប្បន្នេះ អ្នកស្រី សូ សាវឿន មានវ័យជាង ៧០ ឆ្នាំក្តី ប៉ុន្តែមើលទៅអ្នកស្រី នៅតែមានភាពរឹងប៉ឹងល្អមាំទាំង មិនសក្តិសមទៅនឹងវ័យឡើយ ស្របពេលនឹងទឹកដមសមឡេងអ្នកស្រីក៏នៅតែពិរោះមិនប្រែប្រូល ដែលអ្នកស្រីកំពុងតែរស់នៅលើទឹកដីប្រទេសបារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ តាមរយៈវីដេអូខ្លីមួយដែលកំពុងមានការចាប់អារម្មណ៍ចែករំលែកពីមហាជនពេញបណ្តាញសង្គមទាំង Tik Tok និង ហ្វេសប៊ុកដែលបានឃើញ អតីតតារាស្រីជើងចាស់រូបនេះបានលើកឡើងក្នុងកម្មវិធីសម្ភាសន៍មួយ ដោយបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល និងបានដាក់ចំៗទៅកាន់តារាចម្រៀងប្រុសលោក ដួង វីរៈ សិទ្ធ ក្រោយពីអ្នកស្រី បានឃើញ តារាចម្រៀងប្រុសរូបនេះបានយកបទចម្រៀងរបស់អ្នកស្រី គឺបទ «ស្ទឹងសែនប៉ារីស» ទៅច្រៀងឡើងវិញដាក់ជាបទថ្មីរបស់ខ្លួនដោយមិនបានដាក់លំនាំម្ចាស់ដើម។

ក្នុងនោះ អតីតតារាស្រីជើងចាស់រូបនេះ បានរៀបរាប់ថា៖ “មីងមានចាប់អារម្មណ៍ដែរ ដាក់ថាគឺជាបទថ្មីរបស់ ដួង វីរៈសិទ្ធ «ស្ទឹងសែនប៉ារីស» ប៉ុន្តែខ្ញុំដូចជាមានការភ្ញាក់ផ្អើល ហើយខ្ញុំមានការក្ដុកក្ដួលក្នុងចិត្ត ថាហេតុអ្វី ជាបទរបស់ខ្ញុំជំនាន់ទស្សវត្សរ៍ ៨០ ហើយខ្ញុំបានមកច្រៀងនៅស្ដាតអូឡាំពិកឆ្នាំ ១៩៨៧ អ្នកណាក៏ដឹងថាជាចម្រៀងរបស់ សូ សាវឿន ដល់ក្មួយប្រុសចង់ច្រៀង បើក្មួយច្រៀងទៅសម្រាប់ការកម្សាន្ត ដែលក្មួយស្រឡាញ់បទហ្នឹងដូចគេដូចឯងទៅ ក្មួយកុំដាក់ថាបទជារបស់ក្មួយ ដាក់ជាលំនាំដើមរបស់មីង ព្រោះក្មួយស្រឡាញ់ សុំច្រៀងដូចមីង អត់ថាទេ តែនេះ ខ្ញុំឃើញ ខ្ញុំចេះមើលអក្សរខ្មែរតើក្មួយអើយ ហើយខ្ញុំឃើញដាក់ជាបទថ្មីរបស់ ដួង វីរៈសិទ្ធ”។

វីដេអូខ្លីមួយនេះដែរ កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ អតីតតារាស្រីជើងចាស់រូបនេះ និង លោក ដួង វីរៈសិទ្ធ ដោយឃើញបានធ្វើការស៊ែរវីដេអូនេះបន្តគ្នា ព្រមទាំងចូលទៅបញ្ចេញមតិវែកញែកទាក់ទិននឹងរឿងរ៉ាវនេះរៀងៗខ្លួនផងដែរ៕

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

Related posts

Leave a Comment