មិនធម្មតា! អតីតតារាសម្តែង វ៉ាង ស្រីណូ កំពុងសំងំចាយជីវិតហាយសូរ លើគំនរទ្រព្យពីការរកស៊ី លក់អនឡាញលំដាប់អភិជន

ភ្នំពេញ៖ ទោះបីជាមិនបានវិលត្រឡប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែងស្រីកញ្ញា វ៉ាង ស្រីណូ នៅតែត្រូវបានទទួលការគាំទ្រជាច្រើនពីសំណាក់មហាជន ហើយនៅតែចឹងដឹងពីជីវិតឯកជណរបស់កញ្ញាផងដែរ ក្រោយពីបាត់មុខមួយរយៈក្រោយនេះ វ៉ាង ស្រីណូ បានបង្ហាញវត្តមានក្នុងកម្មវិធីរបស់អ្នកសិល្បៈជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយផ្តាច់ខ្លួនក្នុងការសម្តែងអស់រយៈពេលប្រមាណ ១០ ឆ្នាំ មកនេះ កញ្ញា វ៉ាង ស្រីណូ ក៏បានបងើកមុខជំនួញផ្ទាល់ខ្លួនដោយការនាំចូលផលិតផលថែសម្រស់ និង របស់ប្រើប្រាស់ប្រ៊េនៗ ស៊េរីអភិជន ដូចជា កាបូប ស្បែកជើង ខ្សែក្រវាត់ ទឹកអប់ពីបរទេស ជាដើម លក់នៅលើទីផ្សារអនឡាញនៅកម្ពុជា ដោយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងទោះបីជាមិនមានស្ថិតក្នុងវិស័យសិល្បៈទៀត តែកញ្ញា វ៉ាវ ស្រីណូ កំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិពីញើសឈាមនៃរបររកស៊ីអនឡាញរបស់ខ្លួន ដោយមកទល់ពេលនេះកញ្ញា វ៉ាង ស្រីណូ ត្រូវបានមហាជនឃោះញថា នាងបានចាយវាយប្រាក់កាក់ទិញផ្ទះវិឡាជាច្រើនខ្នង និង ឡានទំនើបជាច្រើនគ្រឿង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើក្រឡេកទៅមើលការតុបតែខ្លួនចេញក្រៅម្តងៗរបស់កញ្ញា វ៉ាង ស្រីណូ ក៏ហាយសូខ្លាំងណាស់ដែរ ក៏ព្រោះសម្ភារប្រើប្រាស់លើខ្លួនរបស់នាងពេលចេញដើរម្តងៗដូចជា កាបូប ស្បែកជើង គឺមានតម្លៃមិនក្រោមពាន់ដុល្លារនោះឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment