អីយ៉ា ស្ងាត់ៗ លោក កែវ វាសនា យកប្រពន្ធថតបទចម្រៀងចំរដូវបុណ្យភ្ជុំបិណ្ឌ…(មានវីដេអូ)

ភ្នំពេញ៖ ហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានដឹងពីទំនាក់ទំនងប្តីប្រពន្ធតារាចម្រៀងលោក កែវ វាសនា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយតារាប្រុសរូបនេះ និងភរិយា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាជរឿយៗផងដែរ។ ជាការពិតណាស់ ទោះបីជាតារាចម្រៀងរូបនេះរៀបការច្រើនឆ្នាំហើយក៏ពិតមែន ព្រមទាំងទទួលបានកូនពីរនាក់រួចផងដែរ ដែលចំណងអាពាហ៍ពិពាហ៍រវាងលោកនិងភរិយាពិតជារឹងមាំគូរឲ្យច្រណែនណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត គេតែងតែឃើញលោក កែវ វាសនា តែងតែផ្តល់ពេលវេលាគ្រប់គ្រាន់នៅជាមួយភរិយានិងកូនប្រុស្រី ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ នាពេលថ្មីៗមកនេះ ហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍លើជីវិតប្តីប្រពន្ធតារារូបនេះគ្រប់ៗគ្នា ខណៈតារាចម្រៀងរូបនេះ និងភរិយាតែងបង្ហោះរូបម្តងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់គ្នាបានដឹងរួចមកហើយថា ភរិយា លោក កែវ វាសនា មិនមែនជាអ្នកសិល្បៈឡើយ តែថ្មីៗមកនេះតារារូបនេះ បាននាំភរិយាខ្លួនចូលថតបទចម្រៀងប្រពៃណីទាក់ទងបុណ្យភ្ជុំបិណ្ឌ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ទោះបីជាមិនមែនជាអ្នកសិល្បៈអាជីព តែភរិយាតារារូបនេះ បានបង្ហាញឲ្យមហាជនឃើញថា នាងធ្វើបានយ៉ាងល្អមិនចាញ់តារាអាជីពឡើយ។ ដោយបទដែលលោកលើកឡើងធ្វើការបកស្រាយជាប្រភេទចម្រៀងមរតកដើមមានចំណងជើងថា «អូនទៅភ្ជុំវត្តណា» ស្ដាប់ទៅពិតជាពិរោះរណ្តំលង់លក់តាមទឹកដមសំលេងរបស់លោក៕

Related posts

Leave a Comment