អីយ៉ា តាមពិត តារាចម្រៀង ឱក សុគន្ធកញ្ញា មានវិធីសាស្រ្តមើលថែកូនដ៏ល្អមួយនេះសោះ ទើប ឆលី ធំឡើងឆ្លាតវៃណាស់…(មានវីដេអូ)

បើនិយាយដល់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា អ្នកនាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានរៀបការចាប់ដៃគ្នាសាងគ្រួសាររួចមក អ្នកនាងបានទទួលចំណងដៃកូនប្រុសដំបូងដ៏គួរឲ្យក្នាញ់ម្នាក់ឈ្មោះថា អ៊ឺង បញ្ញាបុត្រ ហៅថា ឆលី ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ រូបរាងទ្រលុកទ្រលន់ ហើយថែមទាំងមានមុខមាត់កាន់តែស្អាត និង គួរឲ្យស្រលាញ់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកដល់ថ្ងៃនេះ កូនប្រុសជាទីស្រលាញ់របស់កំពូលតារាចម្រៀងស្រីខាងលើនេះ ទើបតែមានអាយុ ១ ខួបជាងទេ ប៉ុន្តែមានភាពវៃឆ្លាត និង គួរឲ្យស្រលាញ់ខ្លាំង ដែលទទួលបានការសរសើរជាច្រើនពីមហាជនថា អ្នកនាង និង ស្វាមី ស្រលាញ់មើលថែ និង បង្ហាត់បង្រៀនកូនបានយ៉ាងល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីទទួលបានការសរសើរ និង សួរនាំជាច្រើននាក់ទាក់ទឹងនរបៀបមើលថែកូនឲ្យបានល្អ អ្នកនាងក៏បានធ្វើការចែករំលែកនូវបទពិសោធខ្លះៗក្នុងវីដេអូ Tik Tok ខ្លីមួយ ទាក់ទងនឹងការមើលថែ និង បង្ហាត់កូន តាមរយៈការឲ្យកូនមើលទូរទស្សន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូនោះផងដែរ អ្នកនាង បាននិយាយរៀបរាប់យ៉ាងច្បាស់ៗបែបនេះថា៖ “បទពិសោធ គឺឱ្យកូនមើលទូរទស្សន៍ ហើយចំពោះទូរស័ព្ទ ខ្ញុំទើបតែឱ្យមើលអាយុជិតមួយខួបទេ ខ្ញុំឱ្យមើលទូរទស្សន៍ ដោយសារខ្ញុំឱ្យគាត់ស្ដាប់ចម្រៀង relax បន្ទាប់មកយើងចាប់ផ្ដើមឱ្យគាត់មើលតុក្កតាបង្រៀន A, B, C

បង្រៀនច្រៀង បង្រៀននិយាយឱ្យស្គាល់របស់របរផ្សេងៗ ប៉ុន្តែរៀងរាល់ពេលមើល យើងអត់ដាក់គាត់ចោល អត់ឱ្យគាត់នៅតែម្នាក់ឯងទេ គឺយើងនៅអង្គុយជាមួយគាត់ និយាយប្រាប់គាត់គ្រប់ជំហានទាំងអស់ និយាយ ឬ ច្រៀងជាមួយគាត់ ប្រាប់គាត់របៀបលាងដៃយ៉ាងម៉េច កក់សក់យ៉ាងម៉េច របៀបងូតទឹកយ៉ាងម៉េច ឱ្យគាត់ស្គាល់ថា នេះជាការងូតទឹក

នេះមុនគាត់ចូលគេងថាតើគាត់ត្រូវធ្វើអ្វីខ្លះ គាត់ត្រូវដុសធ្មេញ និយាយទៅ គាត់ស្គាល់ថ្នាំដុសធ្មេញ ប្រដាប់ដុសធ្មេញតាំងពីតូច តាំងពីមិនទាន់ដល់ពេលដុសធ្មេញម៉្លេះ អ៊ីចឹងយើងបង្រៀនឱ្យគាត់ស្គាល់អ្វីទាំងអស់នេះ ដោយសារគាត់មើលទូរទស្សន៍ហើយពេលគាត់មើលទូរទស្សន៍ បងប្អូនកុំដាក់គាត់ចោលតែម្នាក់ឯង ឬនៅដាច់ដោយឡែកពីយើង ដូចនេះពេលគាត់មើលទូរទស្សន៍ត្រូវពន្យល់គាត់ឱ្យស្គាល់ថា នេះជា តុក្កតា សត្វ និង ផ្លែឈឺផ្សេងៗតាមរយៈទូរស្សន៍នេះ”៕

ប្រិយមិតចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment