ត្រៀមទឹកភ្នែកទុកយំតាមទៅ! បែកធ្លាយរូបភាពខ្លះៗ នី មុន្នីនាង ថតរឿងថ្មីទៀតហើយ «នាងបដាចរ» ចូលតួកម្សត់ណាស់….

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងស្រីលំដាប់ជួរមុខ កញ្ញា នី មុន្នីនាថ ចាប់តាំងពីចូលសិល្បៈមក នាងតែងតែត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ លាន់មាត់សរសើរពីសមត្ថភាពសម្តែងរសប់នាងមិនដែលដាច់ពីមាត់ឡើយ ជាពិសេសនោះនាងក៏ត្រូវបានគេនិយមយៅថា «ជាតារាទឹកភ្នែកផងដែរ» ព្រោះគ្រប់រឿងដែលនាងសម្តែងជាតួកម្សត់ គឺនាងដាក់មនោសញ្ចេតនាបានល្អ ទឹកភ្នែកស្រក់តក់ៗដូចសាច់រឿងពិតយ៉ាងចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នាពេលថ្មីៗមកនេះរូបភាពជាច្រើនសន្លឹករបស់ នី មុន្នីនាថ ទើបតែត្រូវបានខាងផលិតកម្ម Sastra Film យកមកបង្ហោះ ដើម្បីបង្ហាញឈុតឆាកខ្លះៗ ដែលនាងបានសម្តែងជាតួឯស្រីក្នុងរឿង «នាងបដចារ» ដែលជារឿងព្រេងដ៏កម្សត់របស់ខ្មែរយើ់ង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងរូបភាពនេះផងដែរ គ្រប់ឈុតគ្រប់ឆាកដែល នី មុន្នីនាថ បានសម្តែងយើងឃើញថា តារាស្រីរូបនេះ ពិតជាធ្វើបានល្អខ្លាំងមែនទែន ទោះរឿងមួយនេះនៅមិនទាន់ចេញជាវីដេអូនៅឡើយ ប៉ុន្តែគ្រាន់តែឃើញរូបភាពខ្លះៗដែលខាងផលិតកម្មបានបង្ហោះនៅលើបណ្តាញសង្គមទាំងនោះ មានហ្វេនៗក៏ដូចជាមហាជនទន្ទឹងរង់ចាំទស្សនាការសម្តែងពេញរបស់តារារូបនេះយ៉ាងអន្ទះសាសឹងគ្រប់ៗគ្នាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភព៖ Sastra Film

Related posts

Leave a Comment