គួរឲ្យសរសើរមែន! ប្រើពេលត្រឹម ៣ ឆ្នាំ លក់តែអីវ៉ាន់ធម្មតាៗ តាមអនឡាញ ម៉ែភីម ក្លាយជាសេដ្ឋិនី មានឈ្មោះល្បីរន្ទឺពេញប្រទេស..

បរទេស៖ ប្រិយមិត្តមួយចំនួនពិតជាបានស្គាល់ច្បាស់ហើយ ពីអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលមានឈ្មោះពិតថា Chitra នាងមានអាយុ ៣០ ឆ្នាំ។ បើយើងក្រឡេងទៅមើលពីជិវិតរបស់នាងមុននឹងឈានជើងក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ និង មានជំនួញកាន់ពេញដៃនោះ នាងបានឆ្លងកាត់វីថីជីវិតដ៏លំបាក់ច្រើនរាប់មិនអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃកាលពីពេលកន្លងទៅថា នាង Pimrypie ដំបូងឡើយគ្រាន់តែជាកូនអ្នកលក់អីវ៉ាន់ធម្មតាម្នាក់ប៉ុណ្ណោះ តែដោយសារតែភាពឧស្សាហ៍ នាងក៏ចាប់ផ្តើមបង្កើតជំនួញជាអ្នកលក់គ្រឿងសម្អាងតូចមួយដោយខ្លួនឯង។ អំឡុងពេលនោះដែរ ជំនួញតូចរបស់នាងដែលកំពុងតែក្តោបក្តាប់នោះ ហាក់បីដូចជារលូនទៅៗ ក្រោយមកនាងក៏ចាប់ផ្តើមបង្កើតផេកលក់អនឡាញមួយឈ្មោះថា «Pimrypie» លក់គ្រប់យ៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្តើមឡាយលក់របស់របរជាច្រើនមុខ គ្រឿងសម្អាង ទឹកម្ទេស នំ និង ផលិតផលជាច្រើនមុខទៀត។ ខណៈពេលឡាយលក់ នាងហាក់បីដូចជាមិនខ្មាសអៀនឡើយមានទាំងការនិយាយបែបកំប្លែង រាំ ច្រៀង រហូតធ្វើឲ្យមហាជនជាច្រើនចូលចិត្តនាង និង តាមដានការឡាយលក់របស់នាងជារឿយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ការចាប់ផ្តើមពីចំណុចតូចទាំងនេះបានត្រឹមតែរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ បន្ទាប់មកនាងក៏បានផ្លាស់ប្តូរជីវិតខ្លួនឯងពីការឡាយលក់ម្នាក់ឯង រហូតមានបុគ្គលិកកាន់ខ្លួនឯងជាង ៨០ នាក់ទៀត ក្នុងការពង្រីកជំនួញរបស់នាងឱ្យកាន់តែច្រើនទៅៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ពេលនេះនាងក៏ជាម្ចាស់ក្រុមហ៊ុននាំចេញទំនិញធំមួយឈ្មោះ Pimry Pie Cosmetics Co ,Ltd ដែរ និង ជាម្ចាស់ហាងសាឡនធំមួយនៅទីក្រុងបាងកក ឈ្មោះ Is Cute Clinic ទៀតផង ។ អ្វីដែលកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍នោះ នាងក៏ជា YouTuber ដ៏ល្បីឈ្មោះម្នាក់ដែរតាមរយៈការឡាយញុំាអាហារ និង ការ Cover ចម្រៀងផ្ទាល់ខ្លួនរបស់នាងផងដែរ ។

ជុំវិញរឿងរ៉ាវ និង ជីវិតតស៊ូរបស់នាង វាពិតជាធ្វើឱ្យមហាជនឮហើយទ្រាំមិនសរសើរមិនបានពីការខិត្តខំរបស់នាង និង ភាពជោគជ័យរបស់នាង ។ ពេលនេះដែរ នាងមិនត្រឹមតែសេដ្ឋិនីម្នាក់នៅក្នុងប្រទេសថៃនោះទេ តែនាងក៏ត្រូវបានប្រជាជនថៃជាច្រើនចាត់ទុកថាជាទេពធីតាចិត្តធម៌ម្នាក់ទៀតផង ព្រោះនាងតែងតែជួយអ្នកខ្សោយខ្សត់អត់ក្ររហូតមិនដែលដាច់ឡើយ ៕

Related posts

Leave a Comment