អបអរសាទរផង! អីយ៉ា ស្ងាត់ៗ ចែ ឡេង និងគូស្នេហ៍ ដឹកដៃគ្នាចូលរោងការហើយ ក្រោយទាក់ទងគ្នាជិត ២ឆ្នាំ

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយថា តារាសម្តែងស្រី ចែ ឡេង ដែលសព្វថ្ងៃនេះ កាន់តែទទួលបានការគាំទ្រពីសំណាក់យុវវ័យគ្រប់ស្រទាប់ ជាមួយនឹងស្នដៃនៃការសម្តែបដ៏ប៉ិនប្រសប់របស់នាង ក្នុងភាពយន្តខ្មែរល្បីៗជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៀត តារាស្រីរូបនេះមិនត្រឹមទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនោះទេថែមទាំងមហាជណអ្នកគាំទ្រមានការចាប់អារម្មណ៍តាមដានខ្លាំងពីជីវិតឯកជនរបស់នាង ពិសេសនោះគឺទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងគូស្នេហ៍ ដែលបានបើកចំហជាសាធារណៈជិត ២ ឆ្នាំហើយដោយតែងបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាលើបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ឌទី៤ ហ្វេនៗជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ងាត់ៗស្រាប់តែតារាស្រីរូបស្រស់នេះ បានសម្រេចចិត្តចូលរោងការជាមួយនឹងគូស្នេហ៍ហើយ ក្រោយពីសាងស្នេហ៍ដ៏ស្អិតល្មួតនឹងគ្នាអស់រយៈពេលជិត ២ ឆ្នាំ កន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការបង្ហោះរូបភាព និងសារអបអរសាទរ ព្រមទាំងពាក្យពេចន៍ជូនពរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពីតារាសម្តែងស្រី ភិន សុដាលីស បាននិយាយប្រាប់ថា៖ “អាយដលការប្តីមួយបាត់ ជូនពរសំណាងល្អជោគជ័យគ្រប់ភារកិច្ចណា Je Leng – ឡេង”។ រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញថា កម្មពិធីមង្គលរបស់តារាស្រីរូបនេះ និងគូស្នេហ៍បានរៀបចំឡើងជាលក្ខណៈគ្រួសារ ដែលឃើញមានការចូលរួមពីមិត្តភក្តិ និងបងប្អូនសាច់ញាតិប៉ុណ្ណោះដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងបរិបទទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញអ្នកគាំទ្រ និង មិត្តរួមសិល្បៈជាច្រើន បានធ្វើការចូលរួមអបអរសាទរចំពោះពិធីមង្គលរបស់នាងគ្រប់ៗគ្នា ព្រមទាំងធ្វើការជូនពរដល់រូបនាង និងគូស្នេហ៍ ទទួលបាននូវគ្រួសារមួយដ៏មានសុភមង្គលផងដែរ៕

Related posts

Leave a Comment