ថៅកែហាងពេជ្រ៖ ខ្ញុំសុំយំបន្តិចបានទេ?😭 ថ្ងៃនេះខ្ញុំមានអារម្មណ៍ នឹកពួកគាត់ទាំងពីរណាស់ ខ្ញុំសោកស្តាយបំផុត ពេលដែលខ្ញុំមានអ្វីៗគ្រប់យ៉ាងតែ​ អ្នកទាំងពីរបាត់ពីលើលោកនេះ, កូនចង់ប្រាប់លោកទាំងពីរថា..

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ថៅកែហាងពេជ្រដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Dana Try ដែលរូបគាត់ទើបបាន បានយកម៉ូតូ និងសម្ភារមួយចំនួនទៅប្រគល់ជូន អ្នកគ្រូម៉ៅ ដែលដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ នោះ។

ស្រាប់តែថ្ងៃនេះ ថៅកែហាងពេជ្រ រូបនេះ បានបង្ហោះសារទាំងទឹកភ្នែកក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ខ្ញុំសុំយំបន្តិចបានទេ? ថ្ងៃនេះខ្ញុំមានអារម្មណ៍នឹកពួកគាត់ទាំងពីរណាស់ (លោកឪពុកអ្នកម្តាយអេីយ) ខ្ញុំសោកស្តាយបំផុតពេលដែលខ្ញុំមានអ្វីៗគ្រប់យ៉ាងតែ​ អ្នកទាំងពីរបាត់ពីលេីលោកនេះ។

ពេលនេះកូនចង់ប្រាប់លោកទាំងពីរថា កូនអាចធ្វេីបានគ្រប់យ៉ាង​ ដូចកាលកូននៅតូចធ្លាប់និយាយទៅកាន់លោកទាំងពីរអញ្ចឹង (ថាប៉ា​ កូនចង់ក្លាយជាអ្នកជំនួញ​ កូនចង់លក់មាសពេជ្រ​ កូនចង់ក្លាយជាអ្នកចំរៀង​ កូនចង់ទៅលេងគ្រប់ប្រទេស​ កូនចង់បានអ្វីៗគ្រប់យ៉ាង​ កូនចង់ក្លាយជាអ្នកមាន)​ (តែកូនធ្វេីមិនទាន់បានចំណុចមួយ គឺមិនបាននាំលោកទាំងពីរដេីរលេងនិងញាំឆ្ងាញ់ៗឡេីយ) មេីលចុះលោកទាំងពីរស្អាតណាស់”៕

Related posts

Leave a Comment