ឃើញដូនចាស់ម្នាក់ អាយុ ៨៦ ឆ្នាំ ជិះកង់បណ្តើររុញកង់បណ្តើរដើរលក់នំរស់នៅជួលបន្ទប់គេ អាណិតពេក សួស វីហ្សា និងស្វាមី ធ្វើរឿងមួយនេះជូន….(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ទទី៣ គេបានឃើញ សួស វីហ្សា និង ស្វាមី បានបង្ហោះវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាពអ្នកទាំងពីរបានជួបលោកយាយម្នាក់ អាយុ ៨៦ឆ្នាំ ជិះកង់ដើរលក់នំទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញហើយអាណិតខ្លោចិត្តខ្លាំងពេគ សួស វីហ្សា បានជូនថវិកា លោកយាយ ចំនួនទឹកប្រាក់ ១០០ ដុល្លារ។ ទទួលបានថិវកាភ្លាមធ្វើឲ្យ លោកយាយ រំភើបចិត្តឡើងស្រក់ទឹកភ្នែក ពេលកំពុងឲ្យពរដល់ សួស វីហសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ សួស វីហ្សា ក៏បានភ្ជាប់សារមួយបញ្ជាក់បន្ថែមទៀតថា៖ “លោកយាយចាស់អាយុ 86ឆ្នាំម្នាក់ ជិះកង់បណ្តើររុញកង់បណ្តើរដើរលក់នំរស់នៅជួលបន្ទប់ជួលគេនៅតែឯងនៅភ្នំពេញធ្វើនំលក់ ចៃដន្យបានជួបប្តីប្រពន្ធខ្ញ៉ំតាមផ្លូវ អាណិតណាស់ពួកយើងក៍បានជូនជាសទ្ធាទានខ្លះៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមលទ្ធភាពដល់គាត់បានដោះស្រាយជីវភាពរស់នៅខ្លះ និងទុកគ្រាន់អោយគាត់បានទៅស្រុកកំណើតធ្វើបុណ្យ លោកយាយគាត់សប្បាយចិត្តដល់ថ្នាក់យំ ហើយគាត់យំជូនពរដល់យើងខ្ញ៉ំទាំងទឹកភ្នែក អាណិតណាស់យាយគេយាយយើង ម៉ែគេម៉ែយើង សូមជូនផលបុណ្យទាំងអស់ដល់ក្រុមគ្រួសារខ្ញ៉ំដល់កូនស្រីខ្ញ៉ំJennyផង ជាពិសេសបងប្អូនកម្ពុជាយើងទាំងអស់ផង សាងអំពើល្អ រមែងបានផលបុណ្យល្អ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment