កូនល្អ! អីយ៉ា ថ្ងៃកាន់បិណ្ឌទី៣ នាយព្រែក ជូនលុយនិងស្លាដក់ទៅម្តាយជាទីស្រលាញ់ ផ្ទុះការសរសើរពីមហាជន…(មានវីដេអូ)

ហ្វេសប៊ុក៖ ខណៈរដូវនេះ គឹជារដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ហើយ ដែលពិធីកាន់បិណ្ឌនេះ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ ហើយនាពេលថ្មីៗមកនេះគេសង្កតឃើញថាក្នុងពិធីកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងរង្វង់សិល្បៈ ក៏មានតារាប្រុសស្រីខ្មែរជាច្រើនដួង បានបង្ហាញរូបភាពជុំគ្រួសារ និងបានទៅវត្តធ្វើបុណ្យប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅ តាមប្រពៃណីទំនៀមទម្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញតារាប្រុសស្រីមួយចំនួន ក៏មិនភ្លេចធ្វើបុណ្យនឹងព្រះរស់នៅក្នុងផ្ទះដែរ ដោយពួកគេបានជូននូវស្លាដក់ មានរបស់របបបប្រើប្រាស និងគ្រឿងបរិភោគ បំប៉ន់សុខភាពជាច្រើន ព្រមទាំងជូនជាថវិកាដល់ឪពុកម្តាយរបស់ពួកគេផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ដែលជាថ្ងៃកាន់បិណ្ឌទី៣ មហាជនអ្នកគាំទ្រវិស័យសិល្បៈ មានការអារម្មណ៍ជាយ៉ាងខ្លាំង ក្រោយឃើញលើបណ្តាញសង្គមហ្វេសប៊ុករបស់ នាយព្រែក ដែលលោក បានបត់ជើងសំពះជូនថវិកា ជាមួយនិងស្លាដក់ ដល់អ្នកមានគុណជាទីស្រលាញ់របស់លោកដែលធ្វើឲ្យអ្នកម៉ែ យ៉យ មានសេចក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រមទាំងបានជូនពរកូនយ៉ាងផ្អែមឲ្យទទួលរកស៊ីមានបាន និងកាន់តែទទួលភាពជោគជ័យផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងបង្ហាញពីទឹកចិត្តដ៏កតញ្ញូរបស់តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រខ្លួន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានធ្វើការចែករំលែកពាសពេញបណ្តាញសង្គម ព្រមទាំងភ្ជាប់ពាក្យពេចន៍សរសើរគ្រប់គ្នាពីលោក ជាមួយទឹកចិត្តជាកូនប្រុសដ៏ល្អប្រពៃនេះផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment