នៅចាំក្មេងស្រីម្នាក់នេះបានទេ? ក្រោយប្រែក្លាយ ពីក្មេងសុំទានជាតារាម៉ូដែល ពេលនេះចង់បោះជំហានហក់ចូលប្រកួតបវរកញ្ញាពិភពលោក

បរទេស៖ ជឿជាក់ប្រិយមិត្តជាច្រើនពិតជានៅចាំបានហើយ តារាម៉ូដែលប្រចាំប្រទេសហ្វីលីពីនម្នាក់ឈ្មោះថា Rita Gaviola ដែលកាលពី ៥ ឆ្នាំមុន រូបនាងស្តិតនៅលើទំព័រមុខសារព័ត៌មាននានា ដែលបានចែកចាយរូបភាពរបស់នាងនៅតាមដងផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឭកទៅកាលពីឆ្នាំ ២០១៦ វិញ កាលនោះ Rita ទើបតែមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ជាក្មេងរស់នៅក្នុងគ្រួសារដ៏ក្រីក្រលំបាក មានឪពុកជាអ្នកប្រមូលសំរាម និង ម្តាយនៅផ្ទះមើលថែនាង និង ប្អូនៗ៥នាក់ផ្សេងទៀត។ ដោយស្ថានភាពរបស់គ្រួសារមានការលំបាក់ខ្លាំង នាង Rita ក៏បានសម្រេចចិត្តដើរសុំទានគេតាមផ្លូវ ដើម្បីបានប្រាក់ជួយសម្រួលការរស់នៅគ្រួសារបានខ្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមដល់ខែឧសភា ឆ្នាំ២០១៦ ដដែល រូបនាងបានចេញទៅកន្លេងគេបរិច្ចាគអាហារ ដើម្បីទទួលអាហារយកមកផ្គត់ផ្គង់គ្រួសារ ហើយពេលនោះហើយ ដែលរូបនាងត្រូវបានអ្នកថតរូបសញ្ជាតិហ្វីលីពីនម្នាក់ឈ្មោះថា Topher Quinto Burgos ប្រទះឃើញ និង ចាប់ចិត្តលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង រួចក៏បានថតរូបនាងទុក មុនបង្ហោះចែកចាយតាមបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត រូបភាពប៉ុន្មានសន្លឹកនេះហើយ បានកែប្រែវាសនារបស់នាង Rita ពីក្មេងស្រីក្រីក្រម្នាក់ កែប្រែជីវិត ៣៦០ ដឺក្រេ ក្លាយជាតារាម៉ូដែល មានជីវិតធូរធារស្តុកស្តម្ភ។ ពីមួយឆ្នាំទៅឆ្នាំ រូបសម្រស់របស់ក្មេងស្រីធ្លាប់មានប្រវត្តិលំបាកត្រដាបត្រដួសរូបនេះ កាន់តែស្រស់ស្អាតខ្លាំងឡើងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បច្ចុប្បន្ននាង Rita មានអាយុ ១៨ ឆ្នាំហើយ រីឯសម្រស់ក៏កាន់តែទាក់ទាញមួយទំហឹង។ ដោយឡែក ថ្មីៗនេះ តារាម៉ូដែលវ័យក្មេង Rita បានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើល ក្រោយរូបនាង បានធ្វើការបង្ហោះលើ Instagram របស់ខ្លួន បង្ហាញការចាប់អារម្មណ៍ចង់ចូលរួមប្រកួតជាបវរកញ្ញាពិភពលោក។ ការបង្ហោះរបស់នាង គឺទទួលបានមតិវិជ្ជមានពីមហាជនជាច្រើន ដែលពួកគេគាំទ្រពេញទំហឹងឱ្យនាងចូលរួមប្រកួតប្រជែង ក្លាយជាបវរកញ្ញាតំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិ៕

Related posts

Leave a Comment