អីយ៉ា ក្រោយជំនួញហក់ឡើងវ៉ឺតៗស្រាប់តែ ខាត់ សុឃីម ចាយលុយរាប់ម៉ឺនដុល្លារ ទិញឡានស៊េរីទំនើបជិះភ្លែត រីឯតម្លៃវិញ គឺ…(មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានដឹងច្បាស់ហើយ តារាពហុជំនាងគឺអ្នកនាង ខាត់ សុឃីម ក្រោយជួបបរាជ័យលើមុខជំនួញ ដែលខាតបង់ប្រាក់ត្រូវគេបោកអស់ប្រាក់លានដុល្លារនោះ ក្រោយមកទៀតអ្នកនាងក៏បានក្រោកឈររឹងមាំ តស៊ូម្តងទៀតដោយមិនថយឡើយ ដែលកាលពីចុងឆ្នាំ ២០២ កន្លងមកនេះ អ្នកនាងបានបើកជំនួញពីរព្រមគ្នាកឺមាន ហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែក្សាសម្រស់ ដែលធ្វើការលក់តាមអនឡាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមដល់ពេលនេះ តារាពុហជំនាញរូបនេះមិនត្រឹមតែទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈនោះទេ ហើយមុខជំនួញរបស់អ្នកនាងវិញ ក៏កំពុងតែរីកហាក់ឡើងកាន់តែខ្លាំង ដែលមានទាំងហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ កំពុងតែដំណើរការយ៉ាងជោគជ័យកាក់កបយ៉ាងខ្លាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងជាមួយនឹងភាពជោគជ័យលើមុខជំនួញទាំងនេះផងដែរ ដោយកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ តារាស្រីរូបនេះក៏បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីធ្វើការបង្ហាញរថយន្តថ្មីស៊េរីទំនើបម៉ាក Lexus 570 Kuro 2021 មួយគ្រឿងយ៉ាងថ្មីសន្លាង ពណ៌ខ្មៅរលោងហើយតម្លៃវិញជាង ២០ ម៉ឺនដុល្លា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ អ្នកនាង ខាង់ សុឃីម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អរគុណ អតិថិជន ដែល តែងតែ គាំទ្រ ផលិតផល Mochy Cosmetics (ខ្ញុំចង់ និយាយថា អរគុណ Mochy Cosmetics ដែលជួយ គ្រួសារ របស់ខ្ញុំ)នេះគឺជា អ្វីដែលខ្ញុំ ខំរាល់ថ្ងៃ ខំគឺបាន ពិតមែន 100%បងប្អូន អ្នកលក់ ដូ រឺ រកសុី online ស៊ូៗៗ ដើម្បីក្តីស្រម៉ៃ យើង សមាជិកថ្មី(NEW CAR 2021)”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment