សូមសរសើរ! បុរសម្នាក់គូររូប កែវ សុខផេង បានស្អាតណាស់ ថែមទាំងភ្ជាប់សារលើកទឹកចិត្ត ដ៏មានន័យមួយថា…

ម្សិលមិញនេះ នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ៣:០០ រសៀល ក្រុមកម្ពុជាអាយុក្រោម២២ឆ្នាំ ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ដើម្បីប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅ កីឡដ្ឋាន Rizal Memorial។

កែវ សុខផេង បានជួយកម្ពុជា តាមស្មើមីយ៉ាន់ម៉ា ទៅហើយ តែនៅតែ គ្មានសំណាងចុងក្រោយ ទាត់បាល់បុកបង្គោលទី នាំឱ្យកម្ពុជាចាញ់មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្តី១១ម៉ែត្រ កម្ពុជា ៤គ្រាប់ ទល់នឹង មីយ៉ាន់ម៉ា ៥គ្រាប់ ហើយក៏បានធ្វើឲ្យ សុខផេង តូចចិត្តជាខ្លាងំ ដួលបោកខ្លួនទៅលើដី បង្ហូទឹកភ្នែក សោកស្តាយ ចំពោះការទាត់បាល់១១ម៉ែត្រមិនចូល។

ដើម្បីជាការលើកទឹកចិត្តដល់កីឡាករម្នាក់នេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Mà Tour Tour បានគូររូប កែវ សុខផេង ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា៖ “ខ្ញុំមិនខ្វល់ថាគាត់មកពីណា ឬជានរណា តែខ្ញុំស្រលាញ់ និងគាំទ្រគាត់ ព្រោះគាត់បានសាងកេរ្តិ៍ឈ្មោះឲ្យកម្ពុជា ធ្វើការប្រកួតដើម្បីកម្ពុជា មានបេះដូងជាខ្មែរ។ នរណាក៏ដោយឲ្យតែបានសាងប្រយោជន៍ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ដើម្បីប្រជាជនខ្មែរ ខ្ញុំស្រលាញ់ និងគាំទ្រ ហើយគឺជាវិរៈបុរសក្នុងបេះដូងខ្ញុំ idol #កែវ_សុខផេង”៕

Related posts

Leave a Comment