សោកស្តាយខ្លាំងណាស់! យុវជនម្នាក់ទើបតែចេញលទ្ធផលប្រលង ស្រាប់តែជួបរឿងអកុសលបាត់បង់ជីវិត ដោយសារតែ…!!

យុវជនម្នាក់ឈ្មោះ ថៃ ទើបតែចេញលទ្ធផលប្រឡងបាក់ឌុបជាប់មិនទាន់បានប៉ុន្មានផង ស្រាប់តែជួបរឿងអកុសល បានទទួលមរណភាពដោយសារតែលង់ទឹក ដែលនេះពិតជារឿងមួយដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ទាំងនៅ​
វ័យក្មេងបែបនេះ។ យ៉ាងណាមិញនេះបើយោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Thou Vathnak បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា៖ «Dear ប្អូនប្រុសបង បងមិនបន្ទោសអូនឯងទេ ដែលអូនឯងមិនគោរពពាក្យសន្យា បងមិនខឹងទេ ដែលអូនឯងទុកមិត្តភក្តិបងចោលអោយនៅ

ម្នាក់ឯងបងគ្រាន់តែចង់ហៅ និងសូមអោយប្អូនប្រុសរបស់បងត្រលប់មកវិញ មានមនុស្សជាច្រើនកំពុងរង់ចាំអូន អូនថាអោយតែប្រលងជាប់ អូនដើរលេងជាមួយវីនិងបងហី ហេតុអ្វីត្រូវជួបរឿងបែបនេះ។ សូមអោយអូនទៅកាន់សុគតិភពណាប្អូនប្រុស មានជាតិក្រោយកុំអោយអូនដូច
ជាតិនេះទៀត។ Dear មិត្តសម្លាញ់ រឹងមាំឡើងណា ថៃទៅបានសុខហើយ ត្រូវញញឹមអោយគេដឹងថា យើងរឹងមាំពេលដែលគ្មានគេមើលថែ គេមិនចង់ទុកវីឯងចោលទេ គ្រប់យ៉ាងមកពីព្រហ្មលិខិត យើងនៅក្បែរឯង នៅទីនេះ នៅជាកម្លាំងចិត្តសំរាប់ឯង យើង

ស្រលាញ់ឯងមិត្តភក្ដិ សុភាវី ញញឹមឡើងណា»។ ជាមួយគ្នានេះដែរ ក៏មានបុរសម្នាក់ត្រូវជាមិត្តភ័ក្ដិសពជនរងគ្រោះ និងមានគណនីហ្វេសប៊ុកឈ្មោះ Thi Da បានមានការលេីកឡេីងទាំងអារម្មណ៍សោកស្ដាយ យ៉ាងដូច្នេះថា៖ «ថៃអើយ ពេលនេះឯង
ប្រឡងជាប់ហើយ សប្បាយចិត្ត? ទេ ក្រែងថាចង់ទៅរៀននៅភ្នំពេញហេស ម៉េចមិនមកផ្ទះវិញចឹង»៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment