អីយ៉ា ក្រោយសែនព្រេនបាន ៥ ថ្ងៃ ស្រាប់តែភរិយា អ៊ីណូ ពោលពាក្យពីប្តីបែបនេះទៅហើយ

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ នោះ គឺលោក អ៊ីណូ។ ជាការពិតណាស់តារាចម្រៀងរូបខាងលើនេះ ភាគច្រើនតែងតែលេចមុខ ក្នុងការប្រគំតន្ត្រីធំៗ មិនដែលដាច់នោះឡើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនជាច្រើន ជាមួយនឹងការតុបតែខ្លួន និង បង្ហាញក្បាច់រាំយ៉ាងប្លែកៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ លោក អ៊ីណូ កំពុងមានភាពជោគជ័យខ្លាំង ក្នុងអាជីពជាអ្នកចម្រៀង ក៏ដូចជាមុខជំនួញលក់រថយន្ត ដោយមានការគំាទ្រខ្លាមង ពីសំណាក់អតិថិជនរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ព្រោះត្រឹមរយៈពេលដ៏ខ្លីសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោក អ៊ីណូ បានរកឃើញម្ចាស់បេះដូងហើយ ហើយសម្រស់ខាងស្រីវិញ ពិតជាស្រស់ស្អាតណាស់ ព្រមទាំងធ្វើពិធីដ៏សាមញ្ញមួយ ដែលជាលក្ខណៈគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំភើបចិត្តខ្លាំងពេក លោក អ៊ីណូ បានពោលពាក្យយ៉ាងដូច្នេះថា៖ “គោរពអរគុណប៉ាម៉ាក់ ទាំងសងខាង ជួបគ្នាឆាប់ៗម្តងទៀត នៅពេលមេរោគចង្រៃ រលាយផុត សាន្តពេជ្រ សុភារិទ្ធិ ហៅ Eno. Vs ថៃ ម៉ានីតា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានរៀបការស្ងាត់ៗ បញ្ចប់ភាពនៅលីវ និង ចាប់ខ្លួនចាប់ផ្តើមចងចំណងប្រាំប្រកាហើយនោះលោក អ៊ីណូ និង ភរិយា មិនត្រឹមតែបង្ហាញក្តីស្រលាញ់ឲ្យគ្នាកាន់តែខ្លាំងឡើងនោះទេ តែលោក និង ភរិយា ហាក់កាន់តែចាប់ដៃគ្នាសម្រុកបង្កើតមុខជំនាញកាន់តែច្រើនឡើងជាបន្តបន្ទាប់ទៀត។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺមានរយៈពេល ៥ ថ្ងៃហើយដែលលោក អ៊ីណូ បានរៀបការនឹងភរិយាដែលមានភាពប៉ិនប្រសប់ក្នុងការរកស៊ីដូចគ្នា រហូតធ្វើឲ្យអ្នកគាំទ្រធ្លោយមាត់សរសើរមិនដាច់ពីមាត់ឡើយថា គូស្វាមីភរិយានេះពិតជាស្រុះគ្នារកស៊ីខ្លាំងណាស់។

យ៉ាងណាមិញ បើក្រឡេងទៅមើលភរិយារបស់លោក អ៊ីណូ វិញ ឃើញស្វាមីខិតខំប្រឹងប្រែងរកស៊ីទាំងថ្ងៃទាំងយប់ ស្រាប់តែនាងពោលពាក្យទៅកាន់ប្តីយ៉ាងដូច្នេះថា៖ “យប់មិញគ្រុនក្តៅហើយ ឥលូវថ្ងៃនេះនៅខំប្រឹងទៀត ប្តីអើយប្តី បងល្អពេកហើយ! ឆាប់ជាប្តីសម្លាញ់ អីណូ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment