ស្ដាប់ហើយ យំតាម! ទឹម រដ្ឋា រៀបរាប់ទាំងទឹកភ្នែកស្រក់ម៉ាត់ៗ ពេលនិយាយដល់មូលហេតុម្តាយលាចាកលោក

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២ កន្ហងផុតមកនេះ តារាសម្តែងស្រី ទឹម រដ្ឋា បានជួបទុក្ខដ៏សែនក្រៀមក្រំ ខណៈដែលបាត់បង់ម្តាយជាទីគោរពស្រលាញ់មួយប៉ប្រិចភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនៅក្នុងពេលនោះផងដែរ ក្រុមគ្រួសាររបស់តារសម្តែងរូបនេះ សឹងតែទទួលយកមិនបាន ក្រោយពីអ្នកម្តាយជាទីស្រលាញ់បានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង នាយប់ឈានចូលថ្ងៃទី០១ ខែសីហា ដែលមិនមានបងប្អូន កូនចៅ ឬ អ្នកណាម្នាក់ទាន់ដង្ហើមរបស់គាត់ឡើយ ដែលជាហេតុធ្វើឲ្យសិល្បករការិនីជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការស្រណោះស្រណោកកើតក្តីអាណិតដល់នាង និង ក្រុមគ្រួសារជាពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកទល់ពេលនេះ ទោះបីកន្លងទៅជាង ១ ឆ្នាំទៅហើយមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រលាញ់គ្មានថ្ងៃត្រឡប់រូបនេះជាខ្លាំងដដែល ដោយជារឿយៗនាងតែបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្តីនឹករឭកដល់ម្តាយដែលបានលាចាកលោកទៅហើយនោះ ឥតស្រាកស្រាន្តឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ តារាសម្តែងស្រីរូបនេះ ក៏បានអញ្ជីញចូលរួមក្នុងកម្មវិធី «ចឹងហ៎្អ» ដែលពិធីករបានធ្វើការសាកសួរសំនួរទៅកាន់ តារាស្រីរូបនេះទាក់ទងនឹងការចែកឋានរបស់ម្តាយនាង ដែលនាងបានឆ្លើយតបទាំងអួលដើម-ករំជួលចិត្ត ទឹកភ្នែកស្រក់មិនដឹងខ្លួន និយាយរៀបរាប់ពីទិដ្ឋភាព និងមូលហេតុដែលម្តាយរបស់នាងទទួលមរណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីនោះ តារាសម្រីរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ “ទម្លាប់ម៉ាកជាប្រចាំគឺគាត់ ខ្ញុំរៀបថតចប់គាត់មកចាំខ្ញុំនៅខាងក្រោមហើយ នៅពេលដែលគាត់ខូច គឺគាត់ខូចដោយសារគាត់បានពិសារអំបិល ដែលពេទ្យហាមមិនឲ្យគាត់ពិសារអំបិល នៅពេលដែលគាត់ចែកឋានពេលចុងក្រោយ គឺគាត់ពិសារងាវមួយចានជាមួយនឹងអំបិល ហើយកាត់ដាក់ទូរស័ព្ទលើតុមើល អ៊ីចឹងខ្ញុំគិតថា នៅពេលដែលគាត់ចែកឋានហ្នឹង គាត់ព្យាយាមដើរទៅជណ្ដើរ ដើម្បីស្រែកហៅប៉ា ប៉ុន្តែប្រហែលជាស្រែកហៅប៉ា ប៉ាអត់ឮ អ៊ីចឹងគាត់ក៏ដួលកន្លែងជិតជណ្ដើរហ្នឹង ខ្ញុំអត់ជឿថាគាត់ចែកឋានទេ ពេលទៅដល់ខ្ញុំស្រែក ក៏ប៉ាចុះមក ហើយខ្ញុំចាំថា ទម្លាប់ជាប្រចាំរបស់គាត់ពេលជំងឺរើឡើង គឺគាត់ដាក់ទឹកឃ្មុំជាមួយក្រូចឆ្មាទឹកក្ដៅគាត់ញ៉ាំ ដើម្បីសម្រួលសុខភាពវិញបាន ហើយពេលហ្នឹងខ្ញុំក៏ស្ទុះទៅផ្ទះបាយធ្វើអ៊ីចឹងដែរ ពេលដែលខ្ញុំយកទឹកឃ្មុំមកដាក់ទើបដឹងថា ម៉ាក់ខ្ញុំគាត់ចែកឋាន”។

ក្រោយពីបានស្ដាប់ការរៀបរាប់ទាំងទឹកភ្នែករបស់តារាសម្តែងស្រីរូបនេះហើយ ធ្វើឲ្យពិធិករពិធីការិនី ក្នុងកម្មវិធីនោះ ពិតជាមានការរំជួលចិត្តតាមនាងគ្រប់ៗគ្នា ព្រមទាំងមានមហាជនដែលបានទស្សនាវីដេអូនេះ ក៏បានសម្តែងអារម្មការអាណិតដល់រូបនាង និងធ្វើការលើកទឹកចិត្តដល់រូបនាងគ្រប់ៗគ្នាផងដែរ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment