ចំថ្ងៃកាន់បិណ្ឌទី២ ឱក សុគន្ធកញ្ញា បញ្ចេញបទចម្រៀងថ្មីមួយបទ អមទៅដោយទេសភាពស្រុកស្រែ ស្ដាប់ហើយនឹកដល់ស្រុក រហូតមានអ្នកខ្លះ បង្ហាញអារ្មណ៍បែបនេះថា…(មានវីដេអូ)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ នេះ គឺជាថ្ងៃ កាន់បិណ្ឌ២ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជាបណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីដើមមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឪកាសថ្ងៃកាន់បិណ្ឌ២ នេះ មានពុកម៉ែបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានអញ្ជើញទៅវត្ត ក្នុងការធ្វើបុណ្យទាន សន្សំកុសល និង ឧទ្ទិសកុសលជូនសាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបានជួបជុំសាច់ញាតិបងប្អូន ដែលនៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសនោះ នៅតាមទីវត្តអារាម នានាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពិធិបុណ្យកាន់បិណ្ឌ ក្នុងឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែតុល្លា ឆ្នាំ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃកាន់បិណ្ឌទី២នេះ គេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញបទចម្រៀងថ្មីមួយទៀតហើយ ស្ដាប់ហើយពិរោះខ្លាំងណាស់ ដែលមានចំណងជើងថា «ស្រណោះខែភ្លៀង» ដែលជាការ និពន្ធទំនុបច្រៀង និង សម្រួលតន្ត្រី ដោយ ឈិន តេងរិទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងបទច្រៀងមួយនេះដែរ ក៏បានរំលេចទៅដោយទេសភាពស្រុកស្រែ ដ៏ខៀវស្រងាត់ ស្រស់បំព្រង ស្ដាប់ហើយធ្វើឲ្យគ្រប់គ្នានឹកដល់ស្រុក និងលន្លង់លន្លោច តាមបទចម្រៀងមួយបទនេះ។

ស្ដាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗបានទម្លាយអារម្មណ៍បែបនេះថា៖ “ពេញចិត្តខ្លាំងណាស់ Idol, នឹកកាលនៅក្មេង, នឹកកាលនៅក្មេងណាស់ពេលមេីលបទហ្នឹងហេីយ, នឹកស្រណោះខែភ្លៀង, ឱ្យតែបងហ្នឹងធ្វើភ្លេងដឹងតែពិរោះហើយ, ពិរោះរណ្ដំណាស់ នឹកស្រុកស្រែណាស់, ទេសភាពស្រស់ស្អាតណាស់ អមដោយបទចម្រៀងពិរោះនឹកស្រុកណាស់”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាបទចម្រៀងមួយបទនេះទាំងអស់គ្នា។

Related posts

Leave a Comment