ឃើញដើរតួអង្គតែជាអ្នកប្រើ ខ្លះជាតួអង្គបែបកំប្លែង តែតាមពិតជីវិតពិតនាង Rung Nuhin ក្រៅឆាកវិញពិតជាមិននឹកស្មានមិនដល់

ថៃ៖ ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃជាច្រើនោះ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺតារាស្រី Rung Nuhin ដែលភាគច្រើននាងតែងតែដើរតួជាអ្នកបម្រើ ហើយតារមយៈការសម្តែងជាតួអង្គបែបនេះនាងទទួលបានភាពល្បីល្បាញមិនស្ទើរនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាន់តែពិសេសនោះ Nuhin ក៏ត្រូវបានមហាជនស្គាល់កាន់តែច្រើនឡើង ក្រោយពីបានសម្តែងតួអង្គមេផ្ទះបែបកំប្លែងឈ្មោះ ផល្លា ក្នុងរឿង «កំពូលសុភាពបុរស» ប្រចាំប៉ុស្តិ៍ទូរទស្សន៍ One 31។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនៅក្នុងពិភពកម្សាន្តថៃ អ្នកណាៗក៏បានស្គាល់នាង Rung Nuhin ដែរ ដោយរូបនាងគឺជាតួសម្តែងម្នាក់ដ៏រួសរាយ និង មានភាពស្នាមញញឹមជាប់ជានិច្ច ហើយនាងក៏តែងតែទទួលបានការស្រលាញ់ និង គាំទ្រយ៉ាងច្រើនពីសំណាក់មហាជនផងដែរ តាមរយៈការសម្តែងរបស់នាងមិនថាជាតួអង្គអ្នកបម្រើ ឬ កំប្លែងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ថ្វីដ្បិតតែតារាស្រីរូបនេះ តែងតែដើរតួជាអ្នកបម្រើនៅក្នុងរឿងពិតមែន ប៉ុន្តែបើយើងងាកទៅមើលជីវិតពិតនៅខាងក្រៅសិល្បៈវិញ គឺផ្ទុយស្រឡះតែម្តង ដែលនាងគឺជានារីម្នាក់មកពីត្រកូលអ្នករស់នៅភូមិភាគឦសានមួយរូប ជាមួយនឹងជីវភាពនៅសម្បូរសប្បាយគួរឲ្យកត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរស់នៅរបស់តារាស្រីខាងលើនេះ អាចនិយាយបានថា ស្ថិតក្នុងកម្រិតជីវភាពធូរធារឡូយឆាយ ស៊ីវីល័យ ហើយតែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់ជាមួយគ្រួសារថែមទៀតផង។ នាង Rung Nuhin បច្ចុប្បន្ននេះកំពុងរស់នៅក្នុងផ្ទះដ៏កក់ក្តៅជាមួយក្រុមគ្រួសារ មានលុយចាយគ្រប់គ្រាន់ និង មានរបស់ល្អៗប្រើប្រាស់មិនជាខ្វះខាតឡើយ។ កាន់តែពិសេសនោះ គឺការលេងស្ទីលតារាស្រីផ្សេងៗទៀតនោះផងដែរ៕

Related posts

Leave a Comment