កូនល្អ! ថ្ងៃកាន់បិណ្ឌ១ មិនបានទៅវត្តនឹងគេតែ ឈិន មុន្នីនាថ មិនភ្លេចអ្នកមានគុណ ក្រាបសំពះដល់បាតជើង ព្រមទាំងជូនជាថវិកា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ នេះ គឺជាថ្ងៃ កាន់បិណ្ឌ១ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជាបណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីដើមមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឪកាសថ្ងៃកាន់បិណ្ឌ១ នេះ មានពុកម៉ែបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានអញ្ជើញទៅវត្ត ក្នុងការធ្វើបុណ្យទាន សន្សំកុសល និង ឧទ្ទិសកុសលជូនសាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបានជួបជុំសាច់ញាតិបងប្អូន ដែលនៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសនោះ នៅតាមទីវត្តអារាម នានាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពិធិបុណ្យកាន់បិណ្ឌ ក្នុងឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែតុល្លា ឆ្នាំ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងក្រឡេកមកមើលតារាស្រី ឈិន មុន្នីនាថ ដែលមានខ្សែស្រលាយគ្រួសារអ្នកសិល្បៈរូបនេះ បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពិទស្សនិកជនជាពិសេសមហាជនវ័យស្រទាប់យុវវ័យ ជាពិសេសតាមរយៈរឿង «អ្នកម៉ាកវ័យក្មេង» នេះតែម្តង លើសពីនេះទៅទៀត ហ្វេនៗរបស់តារាស្រីរូបនេះ តែងដឹងថារូបនាង ជាក្មេងស្រីសុភាពនិងជាក្មេងស្រីកត្តញ្ញូម្នាក់ ចេះស្រលាញ់គោរពឪពុកម្តាយថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ មុន្នីនាថ បានប្រាប់បន្ថែមឲ្យដឹងទៀតថា៖ “ថ្ងៃកាន់បិណ្ឌ1 ម៉ាក់ប៉ាបាន3វត្តតែកូន មិនបានជូនទៅវត្តព្រោះមិនស្រួលខ្លួន តែទោះមិនបានទៅវត្តក៏មិនដែលភ្លេចព្រះរស់ក្នុងផ្ទះដែរ ការគោរពប្រតិបត្តិឪពុកម្ដាយដោយកន្លងធម៌ ជាភ្លើងទានបំភ្លឺផ្លូវជីវិត”។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment