អីយ៉ា! ខេមរៈ សិរីមន្ត រួមទាំងភរិយា បានទៅសួរសុខទុកអ្នកនាង ឱក សុគន្ធកញ្ញា ដល់គេហដ្ឋាន ព្រមទាំងបានភ្ចាប់សារថា

កាលពី​កន្លះខែមុននេះ​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុកទាំងមូល​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ក្រោយ​ពី​កំពូល​តារា​ចម្រៀង​ស្រីដ៏ល្បីឈ្មោះក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស​​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ បានបង្ហោះ​ពី​រូប​ភាព​ជាច្រើន​សន្លឹក​ចំពោះ​វត្តមាន​សមាជិក​ថ្មី​កូនប្រុសជាទី​ស្រលាញ់​របស់​ខ្លួន​ អម​ជាមួយ​ស្នាម​ញញឹម​យ៉ាង​រីករាយនោះ។

គួរ​រំលឹក​ដែរ​ថា​ ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ សម្រាលបានកូន​ប្រុសម្នាក់​កាលពី​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ នៅ​មន្ទីរ​ពេទ្យ​ដ៏ល្បី​មួយ ទំនេីប​ និងឈានមុខគេបំផុតក្នុង​ប្រទេសថៃ​ ដែលមាន​ឈ្មោះ​ថា​ Bumrungrad​ ។ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មានវត្តមាន​សិល្បករ​ល្បី​ៗ​ជា​ច្រើន​រូប​ ដែលជា​មិត្ត​រួម​ទ្រនំ​ បាន​ទៅសួរ​សុខទុក្ខ​អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ ដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ទៀត​ផង។

យ៉ាងណា​មិញ​ ក្រោយ​ពី​បានសម្រាក​ព្យាបាល​ និងសម្រាលបានកូនប្រុសជា​ទីស្រលាញ់​ដោយ​សុវត្ថិភាព​ អស់មួយរយៈពេលមកនោះ​ ក្រុម​គ្រូពេទ្យ​ប្រទេស​ថៃ​ ក៏បាន​អនុញ្ញាត​ឲ្យ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ និង​កូន​ប្រុស​ អាចត្រលប់ទៅផ្ទះវិញបានហេីយ​ ដែលនេះ​ពិតជា​ដំណឹង​ដ៏​រីករាយ​មួយសម្រាប់​គ្រួសារ​ដ៏មាន​សុភមង្គល​មួយនេះ។

យ៉ាងណា​មិញ​ នៅ​មុន​នេះ​បន្តិច​ កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ បាន​នាំ​ក្រុម​គ្រួសារ​ និង​កូន​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ទៅ​សួរ​សុខទុក្ខ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ដល់​គេហដ្ឋាន​ ដែល​ទេីប​តែសម្រាលកូនបាន​១ខែ​ និងបាន​មាន​ជាពាក្យ​ពេចន៍​និយាយ​ទៅកាន់​មិត្ត​រួម​អាជីព​ដ៏​ជិតស្និទ្ធ​ ដោយ​មាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖

«កាលអូនរាជិនីទើបតែកើត​ ម៉ាក់មីងកញ្ញាមកលេងអូន​ ឥឡូវអូនបានមួយឆ្នាំហើយ ម៉ាក់មីងកញ្ញាបានផ្ដល់កំណើតអោយប្អូនប្រុសឆលីបានមួយខែហើយ​ ហើយ​នៅថ្ងៃនេះអូនរាជិនីបានមកលេងម៉ាក់មីងនិងប្អូនឆលីម្ដង សូមជូនពរម៉ាក់មីងនិងប្អូនឆលីមានសុខភាពល្អ ប្រាជ្ញាវាងវៃនិងជោគជ័យក្នុងជីវិតណា»។

Related posts

Leave a Comment