អានហើយចង់យំតាម! ថ្ងៃកាន់បិណ្ឌ១ ស្រាប់តែលោក ឆន សុវណ្ណារាជ រំលឹករឿងមួយនេះ…

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ នេះ គឺជាថ្ងៃ កាន់បិណ្ឌ១ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជាបណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីដើមមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឪកាសថ្ងៃកាន់បិណ្ឌ១ នេះ មានពុកម៉ែបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានអញ្ជើញទៅវត្ត ក្នុងការធ្វើបុណ្យទាន សន្សំកុសល និង ឧទ្ទិសកុសលជូនសាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបានជួបជុំសាច់ញាតិបងប្អូន ដែលនៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសនោះ នៅតាមទីវត្តអារាម នានាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពិធីបុណ្យកាន់បិណ្ឌ ក្នុងឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែតុល្លា ឆ្នាំ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ១ គេបានឃើញតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហោះសាររំលឹករឿងរ៉ាវអនុស្សាវរីយ៍ជាមួយអ្នកម្តាយជាទីស្រលាញ់របស់លោក ក្រោយពេលដែលម្តាយរបស់លោកទទួលអនិច្ចកម្មអស់រយៈពេលជាង ៣ ខែ ដោយតារាប្រុសរូបនេះបានបង្ហោះសារយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“វេណកាន់បិណ្ឌ បិណ្ឌ១នៅវត្តភ្នំប្រសិទ្ធក្រោម រាល់ឆ្នាំធ្វើបុណ្យនៅទីនេះជាមួយម៉ាក់ តែឆ្នាំនេះម៉ាក់ទៅបានសុខហើយ ចឹងឆ្នាំនេះកូនចៅជាអ្នកកាន់ម្តងវេណម្តង សូមកុសលផលបុណ្យទាំងអស់ឧទិសជូនដល់អ្នកម្តាយលីសុខានឹងញាត្តិការដែលបានចែកឋានទៅ ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា” ។

សូមរំលឹកផងដែលថា អ្នកម្តាយរបស់តារាចម្រៀងដ៏ល្បីលោក ឆន សុវណ្ណរាជ បានទទួលមរណភាពដោយសាររោគលើស-ឈា-ម-នឹងគាំងបេះដូង កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានបន្សល់ទុកជាក្តីស្តាយស្រណោះជាខ្លាំងដល់ក្រុមគ្រួសាររបស់លោក៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment