ក្រោយផ្ទុះរឿងនេះភ្លាម ស្រាប់តែ សួស វីហ្សា ឲ្យដំរុយចង់បោះទុនរកស៊ីលក់មាសពេជ្រ ជាមួយអ្នកស្រី ទ្រី ដាណា

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាល្បីកក្រើកយ៉ាងខ្លាមង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរដោយប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកមើលចូលទស្សនាការឡាយផ្ទាល់រហូតដល់ទៅជាង ១២ ម៉ឺនានក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជាប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ សួស វីហ្សា និង ថមមី បានបំបែកកំណត់ត្រាលើកមុខទាល់តែបានហើយ គឺមានអ្នកចូលទស្សនាក្នុងការ ឡាយ រហូតទៅដល់ 163,1K View ដែលជាចំនួនអ្នលចូលទស្សនាច្រើនបំផុត ដែលមិនធ្លាប់មានសម្រាប់អ្នកទាំងពីរ ដែលបានបំបែបកំណត់ត្រា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតតែការ Live របស់តារាចម្រៀង សួស វីហ្សា និង លោក ថមមី មានអ្នកចូលចិត្តច្រើនមែន ប៉ុន្ដែក្នុងនោះក៏មានទស្សនិកជនមួយចំនួនមិនពេញចិត្តចំពោះទង្វើរបស់ពួកគេដែរ ជាពិសេសនៅពេលប្ដីប្រពន្ធអ្នកទាំងពីរបានបណ្ដើរគ្នាទៅទិញមាសពេជ្រនៅហាងលោកស្រី ទ្រី ដាណា ដោយមានមតិយល់ថា ម្ចាស់ហាងគ្រាន់តែជួលពួកគេឱ្យទៅទិញប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួស វីហ្សា បានបដិសេធចំពោះការលើកឡើងទាំងអស់នោះ ហើយអ្នកនាងថែមទាំងបានប្រកាសបង្ហាញពីដំរួយចង់ចូលហ៊ុនរកស៊ីជាមួយលោកស្រី ទ្រី ដាណា ទៀតផង ព្រោះថាក្រោយទិញមាសពេជ្ររួចហើយ ប្ដីប្រពន្ធអ្នកទាំងពីរមានយីអ៊ុនឡើងក្រឺតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង សួស វីហ្សា បានរៀបរាប់ថា៖ “ប៉ុន្មានថ្ងៃនេះខ្ញុំLive វីដេអូ ជាមួយស្វាមីឃេីញថាមានចំនួនអ្នកចូលទស្សនារាប់សែននាក់ខ្ញុំពិតជារំភេីបចិត្តណាស់ យេីងខ្ញុំពិតជាសូមអរគុណដល់ពុកម៉ែបងប្អូនលោកយាយលោកតាដែលស្រលាញ់ចូលចិត្តប្តីប្រពន្ធខ្ញុំ និងមិនប្រកាន់ពួកខ្ញ៉ំទាំងពីរនាក់ តែក៏មានមតិបងប្អូនមួយចំនួនតូចពួកគាត់មិនពេញចិត្ត ហេីយបែរជាគិតមកលើពួកយើងផ្លូវមិនល្អទៅវិញ ពួកយើងទាំងពីរនាក់ប្តីប្រពន្ធកម្សត់ណាស់ ពីដេីមមកខិតខំតស៊ូលំបាកជាមួយគ្នាទម្រាំមានដូចសព្វថ្ងៃនេះ អញ្ចឹងបេីយេីងទាំងពីរខុសឆ្គងអីសូមអភយ័ទោសផងចុះ

ដូចប៉ុន្មានថ្ងៃមុនអញ្ចឹង ពួកខ្ញុំគ្រាន់តែទៅទិញមាសទិញពេជ្រជារបស់ដែលខ្លួនស្រលាញ់ ក៏មានបងៗមួយចំនួនមិនសប្បាយចិត្ត ហេីយនិយាយថាគេជួលអោយទៅថតអោយហាងគេ តាមពិតពួកយេីងមិនមែនទេីបតែទិញមាសទិញពេជ្រនឹងរបស់មានតំលៃលេីកទីមួយឯណា យើងធ្លាប់បានទៅទិញមាសពេជ្រនៅកន្លែងផ្សេងៗជាច្រេីនដែរហើយក៏បានថតបង្ហោះដូចគ្នាមិចបងមិនប្រតិកម្មផង?

ចុះបេីថ្ងៃណាមួយស្រាប់តែពីរនាក់ប្តីប្រពន្ធខ្ញុំបោះដេីមទៅចាប់ដៃគ្នាធ្វេីជាដៃគូរសហការរកសុីជាមួយនឹងបងស្រីទ្រីដាណាយ៉ាងពិតប្រាកដមែនតេីបងៗនៅគិតថាគេជួលពួកខ្ញុំមកសម្តែងទៀតទេបេីឃេីញរូបភាពបែបនេះកេីតឡេីងពិតមែន? ហើយមួយទៀត គ្រាន់តែយើងទាំងពីរនាក់ទិញមាសពេជ្រកន្លែងគាត់យកប្រើប្រាស់សោះ តែវាពិតជាហេងមែន អោយនិយាយថាមិចវិញ??? បងៗអេីយមនុស្សយើងម្នាក់ៗមានជីវិតមិនទៀងទេ ចូរស្រលាញ់រាប់អានគ្នាអោយបានច្រើនៗទើបជីវិតយើងមានក្តីសុខ

ជាចុងក្រោយសូមជូនពរបងប្អូនមានសុខភាពល្អ និងរស់នៅសប្បាយរីករាយជាមួយនឹងអ្វីដែលយេីងមាន កុំបំពានអ្នកដទៃ នោះយេីងនឹងមានក្តីសុខពិតប្រាកដ ហេងហេងសុខសប្បាយទាំងអស់គ្នាបងប្អូន”៕

Related posts

Leave a Comment