សមសួនដល់ហើយ! អីយ៉ា ចំថ្ងៃដាក់បិណ្ឌ១ ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជុំគ្រួសារ តាមទេសភាពមានវាលស្រែឡើងទាក់ភ្នែក ឃើញភ្លាម ហ្វេនៗលាន់មាត់សរសើរមិនដាច់ពីមាត រហូតមានអ្នកខ្លះ ចូលទៅខមិន ព្រាតថា…

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ នេះ គឺជាថ្ងៃ កាន់បិណ្ឌ១ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជាបណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីដើមមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឪកាសថ្ងៃដាក់បិណ្ឌ១ នេះ មានពុកម៉ែបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានអញ្ជើញទៅវត្ត ក្នុងការធ្វើបុណ្យទាន សន្សំកុសល និង ឧទ្ទិសកុសលជូនសាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបានជួបជុំសាច់ញាតិបងប្អូន ដែលនៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសនោះ នៅតាមទីវត្តអារាម នានាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពិធិបុណ្យកាន់បិណ្ឌ ក្នុងឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែតុល្លា ឆ្នាំ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងថ្ងៃដាក់បិណ្ឌ១នេះ ស្រាប់តែមុននេះ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ គេបានឃើញ តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគ្រួសារ ពិតជាស្រស់ស្អាតទាក់ទាញខ្លាំងណាស់ ព្រមទាំងរំលេចទៅដោយទេសភាពស្រុកស្រែស្រស់បំព្រង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់សារយ៉ាងខ្លីមួយថា៖ “បិណ្ឌទី១ជាមួយទេសភាពស្រុកភូមិដ៏ស្រស់ស្អាត រីករាយថ្ងៃដាក់បិណ្ឌ ទីតាំងនៅភូមិ តាំងបឹង ឃុំផ្អាវ បាធាយ កំពង់ចាម”។

ឃើញរូបទាំងនេះភ្លាម ធ្វើឲ្យហ្វេនៗ ដែលជាអ្នកគាំទ្រតារាចម្រៀងស្រីខាងលើនេះ ក៏បាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតថា៖ “លេចធ្លោទៅដោយដើមត្នោតពិតជាស្រស់មែនទែន, គ្រួសាររីករាយបង កូនទទួលបានភាពកក់ក្តៅពេញលេញ, ស្អាតណាស់idol, សែន ស្រឡាញ់, ស្អាតណាស់អាយដល, ភូមិនេះស្អាតមេស, Such a beautiful family!ស្អាតណាស់, ស្អាតណាស់បងកញ្ញា, ស្អាតសមរម្យថ្លៃថ្នូរ សមជាកូនខ្មែរពិតៗតែម្តងហើយលើកស្ទួយប្រពៃណីបានយ៉ាងល្អសំរាប់ក្មេងៗ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment