ពិតជាមិនធម្មតា! Lim Yoona បង្អួតសម្រស់អមជាមួយរ៉ូបពណ៌ក្រហម លើកម្រាលព្រំក្រហម មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់…

កូរ៉េ៖ ប្រិយមិត្តនិងមិត្តយុវវ័យពិតជាស្គាល់ច្បាស់ជាក់មិនខាន ពាក់ព័ន្ធទៅនឹង Lim Yoona អតីតសមាជិកក្រុមតារាចម្រៀង K-POP ស្រីយ៉ាងល្បីល្បាញប្រចាំប្រទេស កូរ៉េ គឺក្រុម Girls Generation ហើយតារាស្រីរូបនេះនៅតែមានប្រជាប្រិយភាព និងល្បីល្បាញ ទាំងក្នុងស្រុកនិងក្រៅស្រុក។ ហើយខ្សែភាពយន្តចុងក្រោយដែលតារារូបនេះបានធ្វើការថតនិងចាក់បញ្ចាំងដែលគ្រប់គ្នាបានទស្សនារួចមកហើយ ដែលខ្សែភាពយន្តនោះទទួលការគាំទ្រជាច្រើននោះគឺរឿង (Exitឫច្រកចេញ)។

យ៉ាងណាមិញកាលពីម្សិលមិញនេះផងដែរ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កញ្ញា Lim Yoona បានចូលរួមក្នុងកម្មវិធី 4th International Film Festival & Awards នៅឯទីក្រុង Macao។

នៅក្នុងនោះដែរ កញ្ញា Lim Yoona ក៏បានបង្អួតសម្រស់រួមជាមួយការស្លៀករ៉ូបពណ៌ក្រហម ដើរលើកម្រាលព្រំពណ៌ក្រហម មើលទៅពិតជាមានសម្រស់ស្រស់ស្អាត់មិនចាញ់តារាស្រីៗជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនោះទេ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រមនេះ៕

Related posts

Leave a Comment