អបអរផង! ទីបំផុត តារាសម្តែងស្រី អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសម្នាក់ជោគជ័យហើយ រីឯឈ្មោះវិញ ពិរោះណាស់

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងរួចហើយថា តារាសម្តែងស្រី កែវ ពេជ្រពិសី ដែលបានជួបនឹងស្នេហ៍ពិត ដោយបានសម្រេចចិត្តភ្ជាបពាក្យតាមប្រពៃណីខ្មែរ តាំងពីខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ ដោយគូណ្តឹងរបស់នាង គឺជាអណិកជនខ្មែររស់នៅឯប្រទេសកាណាដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា ស្ថានភាពស្រុកទេសមិនអំណោយផល ព្រោះបញ្ហាជំងឺកូវីដ១៩ កំពុងតែរាតត្បាតខ្លាំង តារាស្រីរូបនេះក៏មិនបានកំណត់ថ្ងៃចូលរោងការនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានភ្ជាប់ពាក្យបានជាង ១ ឆ្នាំកន្លងមកនេះ តារាស្រីរូបនេះក៏បានបង្ហើបឲ្យដឹងថា អ្នកនាងកំពុងតែពពោះកូនដំបូងហើយ ដែលជាតំណក់-ឈា-មរបស់គូណ្តឹងអណិកជនរូបនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសបានជោគជ័យហើយ កូនប្រុសដំបូងរបស់អ្នកនាង កែវ ពេជ្រពិសី នោះ មានឈ្មោះថា អូន Dura។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកនាង កែវ ពេជ្រពិសី ក៏បានសរសេរប្រាប់បន្ថែមទៀតថា៖ “ថ្ងៃទី14.09.2021 ជាថ្ងៃដែលកូនប្រុសសម្លាញ់ម៉ាក់បានចាប់កំណើត បានឃើញពិភពលោកដ៏ស្រស់បំព្រង ម៉ាក់និងប៉ាសូមជូនពរកូនឲ្យមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាឆ្លាតវៃព្រមទាំងមានសំណាងពេញមួយជីវិត ប៉ាម៉ាក់ស្រឡាញ់កូន”។

ទន្ទឹមនឹងដំណឹងដ៏ល្អមួយនេះផងដែរ មានមហាជនក៏ដូចជាមិត្តភក្តិក្រៅ និង ក្នុងសិល្បៈជាច្រើនក៏បានផ្ញើរសារអបអរសាទរ ព្រមទាំងបានជូនពរឲ្យពួកគេមានសុខភាពល្អផងដែរ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment