ចិត្តបុណ្យខ្លាំងណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសផ្តល់អាហារូបករណ៍កូនខ្មែរចំនួន ១៥០ នាក់ រៀនជំនាងទាំង ៧ នេះ

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងដែរថា លោកបាន ឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង) ។ និង សិក្សាទៅលើជំនាងចំនួន ៧ មុខ ដែលមានដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងទៀតថា ក្នុងឱកាសដែលលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ លោកសូមចែករំលែកការលំបាកពីអតីតកាល ដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យ បានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រ ក្នុងពេលនេះឱ្យមានឱកាសរួមដំណើរជាមួយលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា៖ “ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី 300 ដុល្លារទៅ 4000 ដុល្លារទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ លោកនឹងចែករំលែកបទពិសោធជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរ គោលដៅ អនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ អ្នកឧកញ៉ារូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment