មិនគួរឲ្យជឿរ! កីឡាករ សៀង ចន្ធា បំបែកកំណត់ត្រា២ មិនមាននរណាធ្វើបានជាង៦០ឆ្នាំ នៅស៊ីហ្គេម (វីដេអូ)

ហ្វេសប៊ុក៖ ប្រិមិត្តនិងមហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន់ គឺកីឡាករ សៀង ចន្ធា វ័យ១៧ឆ្នាំ របស់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ របស់កម្ពុជា បានបំបែបកំណត់ត្រាមិនគួរឲ្យជឿ២ជូនកម្ពុជា ដោយក្នុងនោះរូបគេជាប់ជាកីឡាករដែលរកគ្រាប់បាល់បាលលឿនជាងគេបង្អស់ប្រចាំ ព្រឹតិ្តការណ៍ស៊ីហ្គេម (ត្រឹម២០វិនាទី) ចាប់តាំងពីព្រឹត្តិការណ៍នេះកកើតឡើងនៅឆ្នាំ១៩៥៩មក តាមពីក្រោយដោយកីឡារករជាច្រើនរូបដែលរកគ្រាប់បាល់បាននៅនាទីទី៣។

ក្រៅពីកំណត់ត្រាមួយនេះ កីឡាករ សៀង ចន្ធា កម្ពុជា ក៏ជាប់ជាកីឡាករវ័យក្មេងជាងគេបំផុត ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយកីឡាកររូបនេះជួយក្រុមកម្ពុជាឲ្យបានចំណាត់ថ្នាក់លេខ៤ នៅស៊ីហ្គេម នឹងរកគ្រាប់បាល់បានចំនួន៣គ្រាប់។

ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៤ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រោយចាញ់មីយ៉ាន់ម៉ា យ៉ាងសោកស្តាយបំផុតនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទីកាត់សេចក្តី៕

Related posts

Leave a Comment