ផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញរូបពីរសន្លឹកនេះរបស់ ស្វាមី សួស វីហ្សា បានពោលពាក្យចេញពីចិត្តបែបនេះថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាល្បីកក្រើកយ៉ាងខ្លាមង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរដោយប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកមើលចូលទស្សនាការឡាយផ្ទាល់រហូតដល់ទៅជាង ១២ ម៉ឺនានក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជាប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពីវីដេអូនោះហើយ ក៏នៅមានរូបភាពជាច្រើនទៀតត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅកាត់តជាបន្តបន្ទាប់ ជាពិសេសគឺរូបភាពប៉ុន្មានសន្លឹករបស់លោក ថមមី ដែលបានបំពេញភារកិច្ចលើមុខជំនួញរបស់លោក នៅថ្ងៃបន្ទាប់នៃការ Live វីដេអូជាមួយភរិយានោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពក្នុងឯកសណ្ឋានអ្នកធ្វើការអាវធំ ឡើងកាន់ម៉ៃក្រូហ្វូនថ្លែងសន្ទរកថា លោក ថមមី ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន លើកការសរសើរដល់លោកថា «លោកពិតជាស្វាមី ដ៏ល្អណាស់ ក៏ព្រោះសុខចិត្តតុបតែងខ្លួនយ៉ាងណាក៏ដោយ ឱ្យតែបានជួយដល់ភរិយា ជាពិសេសនោះ គឺឱ្យភរិយាមានស្នាមញញឹមតែម្តង»។

ស្របគ្នានោះ សូម្បីតែម្ចាស់សាមីខ្លួន គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះរូបភាពកាត់តចូលគ្នារបស់ស្វាមី កំពុង Live តុបតែងខ្លួនស្រី និង រូបភាពស្វាមីកំពុងឈរនៅលើឆាកជាមួយអ្នកជំនួញផ្សេងៗ គឺពិតជាខុសគ្នាដាច់។ លើសពីនោះ គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារយ៉ាងខ្លី តែពោរពេញដោយក្តីសុខចេញពីបេះដូងរបស់ខ្លួនថា៖ «រូបភាពមួយសន្លឹកនេះ រយលានអត្ថនយ័សម្រាប់ខ្ញុំ Tommy Real Tommy»៕

Related posts

Leave a Comment