ទីបំផុត អូនណាណា បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ដូចបំណងហើយ រំភើបចិត្តពេក អូនណាណា ប្រាប់បន្ថែមទៀតថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងផុតមកនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់មានឈ្មោះថា ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា សម្តេច ក៏បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ថា៖ “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត អូនណាណា បានចាក់វ៉ាក់សាំងដូចបំណងហើយ កាលពីព្រឹកមិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ អូនណាណា ក៏បានប្រាប់បន្ថែមទៀតថា៖ “អូនណាណា បានចាក់វ៉ាក់សាំងការពារ COVID-19 រួចរាល់ហើយ!”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ អូនណាណា ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “ណាណា មកចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពទទួលគោករួចរាល់ហើយ ហើយណាណា សូមអរគុណដល់សម្តេចតា និងសម្តេចយាយ ដែលបានខំរកវ៉ាក់សាំងយកមកចាក់ឲ្យណាណា និងក្មេងៗដទៃទៀត ណាណា សូមឲ្យសម្តេចតា និងសម្តេចយាយ និងក្រុមគ្រួសារមានសុខភាពល្អ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment