អីយ៉ា នៅសុខៗ ស្រាប់តែ ចែកា ចាប់ប្តី តែងខ្លួនឡើងបែបនេះ បានសម្រេចបាត់ រំភើបចិត្តពេក ចែកា បានទម្លាយអារម្មណ៍បែបនេះថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានល្បីកក្រើកយ៉ាងខ្លាំង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និងលោក ថមមី ដែលមានអ្នកចូលមើលរហូតដល់ទៅជាង ១២ ម៉ឺននាក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ចែកា បានចាប់ស្វាមី ឲ្យតែងខ្លួនឡើងប្លែកនិងទាក់ទាញណាស់ ហើយថែមទាំងពោលពាក្យមួយឃ្លាប្រាប់ថា៖ “ចាប់ប្ដីliveបានសម្រេច សប្បាយចិត្តចង់ហោះ ចង់បានបងបែបនេះរហូតបានទេ ចេះជួយliveប្រពន្ធរកសុី ប្រពន្ធlive5ឆ្នាំហើយ ហត់ណាស់ចង់បានបេះដូននៅliveជាមួយ បងប្អូនគាំទ្រទេ ជួយអង្វរប្ដីខ្ងុំអោយliveជាមួយខ្ងុំរហូតផងបានអត់ Meanon Hong 4141”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ចែកា បន្ថែមទៀតថា៖ “ទោះគេថាតាមគេ តែអូនមានក្ដីសុខពេលបងនៅជិតអូន Meanon Hong ចង់អោយបងនៅក្បែរអូនរហូត”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment