អ្នកនាង យក់ ឋិតរដ្ឋា ពោលពាក្យបែបនេះក្រោយឃើញ សួស វីហ្សា និង ថមមី តែខ្លួនឡាយវីដេអូ មានអ្នកមើលជាង ១២ ម៉ឺននាក់

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានល្បីកក្រើកយ៉ាងខ្លាំង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និងលោក ថមមី ដែលមានអ្នកចូលមើលរហូតដល់ទៅជាង ១២ ម៉ឺននាក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ក្រោយពីយ៉ាងណាមិញ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក្រោយឃើញមានអ្នកចូលទស្សនាយ៉ាងសម្បើមនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានលើកឡើងថា ក៏ព្រោះតែអ្នកនាង សួស វីហ្សា និង លោក ថមមី ប៉ិនប្រសប់ក្នុងការរកវិធីសាស្ត្រទាក់ទាញអ្នកទស្សនាដោយ ការតុបតែងខ្លួន និង និយាយបែបកំប្លុកកំប្លែង ពោលគឺលោក ថមមី មិនប្រកាន់ខ្លួន តុបតែងខ្លួន និង និយាយស្តីជាភេ-ទ-ទី ៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចដែលមិនប្រកាន់ខ្លួនរបស់លោក ថមមី នេះដែរ ក៏មានអ្នកចែករំលែក និង លើកពាក្យសរសើរដល់លោក ដែលជាស្វាមីមួយរូបស៊ូធ្វើសព្វគ្រប់បែបយ៉ាងក្នុងការជួយភរិយា ដើម្បីរកស៊ីឱ្យមានភាពជោគជ័យ ហើយក្នុងនោះ អ្នកនាង យក់ ឋិត រដ្ឋា ដែលជាតារាចម្រៀងរៀមច្បង ក៏បានបង្ហោះសារមួយឃ្លាដល់ស្វាមីភរិយាសិល្បៈមួយគូខាងលើនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង យក់ ឋិតរដ្ឋា បានចែករំលែករូបភាពមួយសន្លឹកនៃការ Live របស់ អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកចូលទស្សនា ១២ ម៉ឺននាក់ និង សរសេរយ៉ាងខ្លីថា៖ “ប្រពន្ធធ្វើប្តីខំមិនក្រទេអូន សរសើរប្អូនទាំងពីរ”៕

Related posts

Leave a Comment