ផ្អែមល្ហែមក្នុងវីដេអូមិនអស់ចិត្ត ដួង ម៉ានិច និង អតិជាតិ បុត្រ ឆ្លៀតឆ្លងឆ្លើយព្រលយសារធ្វើឲ្យអ្នកគាំទ្រញ័របេះដូងអស់

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ប៉ុន្មានថ្ងៃមកនេះរាល់វីដេអូ និង រូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងវីដេអូក្នុង TikTok អតិជាតិ បុត្រ និង តារាស្រី ដួង ម៉ានិច បានទាញយកចំណាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនយ៉ាងខ្លាំងក្លា ជាមួយនឹងកាយវិការផ្អែមល្ហែម សាសងគ្នាប្រៀបដូចគូស្នេហ៍ ដែលបានធ្វើឲ្យអ្នកគាំទ្រឃើញហើយអៀនរមូលគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាន់តែចាប់អារម្មណ៍ទៀតនោះ មហាជនក៏ដូចជាអ្នកគាំទ្រឃើញថា មិនត្រឹមតែវីដេអូនិងរូបភាពល្អូកល្អិននឹងគ្នានោះទេ ថែមទាំងថ្មីៗនេះតារាប្រុសស្រីដែលអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ខុសវ័យមួយគូនេះ បានធ្វើការព្រលយសារលើបណ្តាញសង្គមរបស់ពួកគេរៀងៗខ្លួន ដោយពោលពាក្យបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះគ្នាទៅមកយ៉ាងមានន័យ និងផ្អែមល្ហែមបំផុត រហូតធ្វើឲ្យអ្នកគាំទ្រដែលបានអានហើយនោះ ឡើងញ័រដល់បេះដូងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អត្ថន័យសារយ៉ាងផ្អែមល្ហែមរបស់តារាប្រុសវ័យក្មេងខាងលើរូបនេះ បានពោលពាក្យទៅកាន់ កញ្ញា ដួង ម៉ានិច យ៉ាងដូច្នេះថា៖ “ប្រឹងធ្វើចាស់ដើម្បីសម្របតាមបេះដូង Doung Manich – ដូង ម៉ានិច”។ បន្ថែមទៀតនោះ នៅលើបណ្តាញសង្គមរបស់តារាស្រីរូបនេះវិញ ក៏បានបង្ហោះរូបភាពកៀកកើយគ្នាមួយសន្លឹក ព្រមទាំងភ្ជាប់សារយ៉ាងផ្អែមដែរថា៖ “ត្រូវជាអ្វីនឹងគ្នា…? ហេតុអ្វីពេលនៅក្បែរគ្នា ចេះតែមានអារម្មណ៍ល្អរហូត?”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ថ្វីដ្បិតតែ តារាប្រុសស្រីមួយគូនេះ មិនបានបើកប្រកាសជាសាធារណៈថា ជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែបើតាមរយៈសកម្មភាព ក៏ដូចជាសារសាសងគ្នាយ៉ាងផ្អែមល្ហែមទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបន់ឲ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment