សូមចូលរួមអបអរផង! អីយ៉ា ស្ងាត់ៗ ស្រាប់តែលោក អ៊ីណូ រកឃើញម្ចាស់បេះដូងហើយ រីឯសម្រស់ខាងស្រីវិញ ពិតជាស្រស់ស្អាតណាស់ រំភើបចិត្តពេក អ៊ីណូ បានពោលពាក្យប្រាប់យ៉ាងដូច្នេះថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ នោះ គឺលោក អ៊ីណូ។ ជាការពិតណាស់តារាចម្រៀងរូបខាងលើនេះ ភាគច្រើនតែងតែលេចមុខ ក្នុងការប្រគំតន្ត្រីធំៗ មិនដែលដាច់នោះឡើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនជាច្រើន ជាមួយនឹងការតុបតែខ្លួន និង បង្ហាញក្បាច់រាំយ៉ាងប្លែកៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ លោក អ៊ីណូ កំពុងមានភាពជោគជ័យខ្លាំង ក្នុងអាជីពជាអ្នកចម្រៀង ក៏ដូចជាមុខជំនួញលក់រថយន្ត ដោយមានការគំាទ្រខ្លាមង ពីសំណាក់អតិថិជនរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ព្រោះត្រឹមរយៈពេលដ៏ខ្លីសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ីណូ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោក អ៊ីណូ បង្ហាញដីចំការដ៏ធំរបស់ខ្លួន ដែលមានទីតាំនៅ ផ្សារដីហែ ឃុំពាមប្រឆ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោក អ៊ីណូ បានរកឃើញម្ចាស់បេះដូងហើយ ហើយសម្រស់ខាងស្រីវិញ ពិតជាស្រស់ស្អាតណាស់ ព្រមទាំងធ្វើពិធីដ៏សាមញ្ញមួយ ដែលជាលក្ខណៈគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំភើបចិត្តខ្លាំងពេក លោក អ៊ីណូ បានពោលពាក្យយ៉ាងដូច្នេះថា៖ “គោរពអរគុណប៉ាម៉ាក់ ទាំងសងខាង ជួបគ្នាឆាប់ៗម្តងទៀត នៅពេលមេរោគចង្រៃ រលាយផុត សាន្តពេជ្រ សុភារិទ្ធិ ហៅ Eno. Vs ថៃ ម៉ានីតា” ។

ក្រោយបានឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ និងមិត្តភិក្ត ជាច្រើនបាននាំគ្នាចូលទៅ ខមិន បង្ហាញអារម្មណ៍បែបនេះថា៖ “ជូនពរបងអីណូមានកូនឆាប់ៗហើយស្រីមួយ.ប្រុសមួយ, ពិរោះណាស់បង, អបអរសាទរបងប្រុស ជូនពរបងស្រឡាញ់គ្នាដល់ចាស់កោងខ្នង រកសុីមានបាន, ពិតជាពិរោះណាស់បងខ្ញុំចូលចិត្ដស្ដាប់បង, គោរពជូនពរបងអីណូសុខភាពល្អទាំងក្រុមគ្រួសារ, សូមអបអរផងបងជូនពរឲ្យបងស្រលាញ់គ្នាជានិរន្តរ៍”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment