ញា៉ក់សាច់! លើកដំបូង កំពូលប្តីប្រពន្ធតារាខ្មែរ Live មានអ្នកមើលជាង ១២ ម៉ឺននាក់ មិនហែកកេរ្តិ៍គ្រួសារ តែនាំសំណើចដល់អ្នកមើល

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ ស្រាប់តែកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សួស វីហ្សា និងស្វាមី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលម្តងទៀតហើយ ក្រោយឃើញអ្នកទាំងពីរ បានសម្រេចចិត្តទិញកាដូដ័ធំ សម្រាប់ជាកាដូ ដល់កូនស្រីរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកថមមី បាននិយាយប្រាប់បន្ថែមទៀតថា៖ “ហេងហេងថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោលនឹងផ្ទះល្វែងនៅបុរីឡេងណាវាត្រាផ្លូវជាតិលេខ៦Aជូនព្រះនាងតូចកូនស្រីរបស់ខ្ញុំ OunJenny ថង សាម៉ូលីណា សម្រាប់ជាការដូខែក្រោយ 09.10.2021 កូនស្រីពួកយើងខ្ញ៉ំអាយុ 1ខួប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែម៉ែប្រពន្ធហ្នឹងគឺចឹងម៉ង ទាម៉ែអាទាឪអាទាយាយអាទាតាអាទា ទៀតហើយទាបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញ៉ំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗ អើយ អំបិលហើយលើកនេះ Sous Visa”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនោះ នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ ខណៈប្ដីប្រពន្ធតារាមួយគូនេះ បានធ្វើការឡាយវីដេអូលក់កាបូបដៃដូចរាល់ដង ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍ខុសពីរាល់ដង ដែលមានអ្នកចូលមើលការឡាយរបស់អ្នកទាំងពីរ មិនដល់ ១ ម៉ោងផង មានអ្នកមើលរហូតដល់ជាង ១២ ម៉ឺននាក់ឯណោះ ដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រដែលបានចូលមើលក្នុងនោះដែរ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន សូម្បីតែប្ដីប្រពន្ធមួយគូនេះ ពេលឃើញអ្នកចូលមើលច្រើនបែបនេះ ស្ទើរតែគាំងនិយាយអ្វីមិនចេញ។

អ្វីដែលគួរឱ្យសម្គាល់នោះ គឺជាលើកទី១ និងជាប្រវត្តិសាស្រ្តរបស់តារាខ្មែរហើយ ដែលធ្វើការឡាយវីដេអូលក់ផលិតផលមានអ្នកមើលយ៉ាងច្រើនសន្ធឹកបែបនេះ ដែលការឡាយនេះ មិនមានការបកស្រាយវែកញែកពីបញ្ហាណាមួយ ឬក៏មានការហែកហួរពីរឿងគ្រួសារនោះទេ គឺជាការឡាយរកស៊ីរបស់ប្ដីប្រពន្ធមួយគូនេះ ដែលបង្កើតភាពទាក់ទាញតាមការលេងសើចធ្វើឱ្យមហាជនអ្នកទស្សនា បានសើចសប្បាយនោះ ហើយវីដេអូ ព្រមទាំងរូបភាពដែលគេបាន Screenshot ការឡាយរបស់អ្នកទាំងពីរ ដែលមានអ្នកមើលរាប់ម៉ឺននាក់នេះ កំពុងតែចែករំលែកកក្រើកពាសពេញបណ្ដាញសង្គមផងដែរ៕

Related posts

Leave a Comment