សមសួនដល់ហើយ! សរេពជ្ញ ម៉ានីកា រំភើបចិត្តប្រាប់ពីអារម្មណ៍ពិត ក្រោយគ្រងឈុតអប្សារា ក្នុងវ័យ ៩ ឆ្នាំ

បើជាទោះវ័យទើបតែ ៩ ឆ្នាំ ក៏ពិតមែន តែតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ហាក់ទទួលបានការចាប់អារម្មណ៍ក្នុងទេពកោសល្យសម្តែងយ៉ាងខ្លាំងក្នុងវិស័យខ្សែភាពយន្ត។ ក្នុងនោះតារាសម្តែងវ័យក្មេងរូបនេះ មានទេពកោសល្យសម្តែងគ្រប់ទម្រង់ ទាំងស្លូតបូត បង្ហូរទឹកភ្នែក ឆ្នាសឆ្នើម និង កំប្លុកកំប្លែង ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ លើសពីនោះ ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏អាចរាំរបាំ និង ច្រៀងថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត បើក្រឡេកទៅមើលរូបសម្រស់របស់ ម៉ានីកា វិញ ពីមួយឆ្នាំទៅមួយឆ្នាំ គឺហាក់ខុសប្លែកស្រស់ស្អាតយ៉ាងខ្លាំង ហើយនាងក៏ត្រូវបានមហាជនលើកឡើងថា នៅថ្ងៃអនាគតតារាសម្តែងរមែងដើរតួកុមារីរូបនេះ នឹងដណ្ដើមបានតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងថ្មីៗនេះ តារាសម្តែងវ័យក្មេង សរពេជ្ញ ម៉ានីកា បានបង្ហាញវត្តមានគ្រងឈុតអប្សរា យ៉ាងស្រស់ស្អាត មិនចាញ់សិល្បការិនីរៀមច្បងនោះឡើយ។ លើសពីនោះ ក្រោយបានគ្រងឈុតដែលនារីគ្រប់គ្នាប្រាថ្នាចង់តុបតែងនេះ ពេជ្ញ ម៉ានីកា ក៏បានបង្ហាញអារម្មណ៍រំភើប ដែលបានបំពេញក្តីស្រមៃរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងតូច សរពេជ្ញ ម៉ានីកា បានរៀបរាប់ថា ៖ «នាងខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានឱកាសបានតុបតែង ក្នុងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ។ នាងខ្ញុំសូមកោតសរសើរ និង សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និង បងៗពូមីងក្រុមអ្នកជំនាញ ផ្នែកសិល្បៈបុរាណខ្មែរ ដែលបានលះបង់ពេលវេលា និង កម្លាំងកាយចិត្ត ព្យាយាមការពារ និង ថែរក្សាមរតកទាំងអស់នេះឱ្យនៅឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ដូចជារូបនាងខ្ញុំ។ សូមថ្លែងអំណរគុណជាពិសេសដល់ លោកគ្រូ និង បងបងពូមីងក្រុមការងារទាំងអស់ ដែលបានជួយសម្រេចក្តីបំណងរបស់នាងខ្ញុំក្នុងការគ្រងឈុតអប្សរាដ៏អស្ចារ្យនេះ»។ ប្រភព៖ popular magazine

តស់! ទៅទស្សនារូបភាព សរពេជ្ញ ម៉ានីកា គ្រងឈុតអប្សរាខាងក្រោម៖

Related posts

Leave a Comment