អស់ទាស់! ទើបទិញគ្រឿងមាសពេជ្រ តម្លៃ១០ម៉ឺនដុល្លា ថ្ងៃមុនសោះ លើកនេះ សួស វីហ្សា និងស្វាមី លេងឈុតធំទិញកាដូមួយនេះទៀត សម្រាប់កាដូខួបកូនស្រី គឺ…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ គេបានឃើញ សួស វីហ្សា និង ស្វាមី បានរៀបចំកម្មវិធីតូចមួយ ញ៉ាំបាយជុំគ្នាជាមួយគ្រួសារ មើលទៅពិតជាសាមញ្ញមែន តែមើលទឹកមុខម្នាក់ៗពរោពេញទៅដោយក្តីរីករាយ និងកក់ក្តៅណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយញ៉ាំបាយជុំគ្នាចប់ សួស វីហ្សា និង ស្វាមី បានជូនជាថវិកាមួយចំនួន ដល់អ្នកមានគុណ បើកមើល ក្នុងម្នាក់ៗទទួលបានចំនួនទឹកប្រាក់រហូតទៅដល់ ៥០០ដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សួស វីហ្សា និងស្វាមី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលម្តងទៀតហើយ ក្រោយឃើញអ្នកទាំងពីរ បានសម្រេចចិត្តទិញកាដូដ័ធំ សម្រាប់ជាកាដូ ដល់កូនស្រីរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកថមមី បាននិយាយប្រាប់បន្ថែមទៀតថា៖ “ហេងហេងថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោលនឹងផ្ទះល្វែងនៅបុរីឡេងណាវាត្រាផ្លូវជាតិលេខ៦Aជូនព្រះនាងតូចកូនស្រីរបស់ខ្ញុំ OunJenny ថង សាម៉ូលីណា សម្រាប់ជាការដូខែក្រោយ 09.10.2021 កូនស្រីពួកយើងខ្ញ៉ំអាយុ 1ខួប

តែម៉ែប្រពន្ធហ្នឹងគឺចឹងម៉ង ទាម៉ែអាទាឪអាទាយាយអាទាតាអាទា ទៀតហើយទាបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញ៉ំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗ អើយ អំបិលហើយលើកនេះ Sous Visa”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment