ស្វីតដល់ហើយ! អីយ៉ាស់ ដួង ម៉ានិច ជួយតុបតែងខ្លួនឲ្យ អតិជាតិ បុត្រ ដោយផ្ទាល់ដៃ មើលហើយធ្វើឲ្យហ្វេនៗ អៀនជំនួសដល់ហើយ…

ភ្នំពេញ៖ ហ្វេនៗបានដឹងច្បាស់ហើយថា មួយរយៈចុងក្រោយនេះតារាចម្រៀងប្រុសវ័យក្មេងស្រស់ស្អាត អតិជាតិ បុត្រ និង តារាសម្តែងស្រីល្បីឈ្មោះ ដួង ម៉ានិច កាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមស្អិតរល្មួតដូចស្ករនឹងគ្មាខ្លាំងឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍តាមដានអ្នកទាំងពីរខ្លាំងឡើង ព្រមទាំងកាន់តែដាក់ការសង្ស័យថាអ្នកទាំងពីរកំពុងលួចបង្កាត់ភ្លើងស្នេហ៍ខុសវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗមកនេះ គេបានឃើញវីដេអូ Tik Tok ខ្លីមួយបានបង្ហោះដោយតារាស្រីរូបស្រស់នេះលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពយ៉ាងស្វីតរវាងនាង និង ប្រុសក្មេង នោះ ដែលជាសកម្មភាពក្រៅឆាកខណៈកំពុងត្រៀមថតរឿងថ្មីជាមួយគ្នា ដែលឃើញថា នាងកំពុងជួយតប់ម្សៅតុបតែងខ្លួនឲ្យ អតិជាតិ បុត្រ ដោយផ្ទាល់ដៃ ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗបានមើលហើយអៀនជំនួសគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយវីដេអូខ្លីនោះ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និង អ្នកគាំទ្រដែលចូលចិត្តតាមដានពីតារាប្រុសស្រីមួយគូនេះ ដោយបាននាំគ្នាធ្វើការស៊ែរជាហូហែរ ព្រមទាំងចូលទៅខមិនចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នា និង ក្លាយជាគូស្នេហ៍ពិតៗផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment