អីយ៉ា! កូនខ្មែរបារាំងម្នាក់ឈ្មោះ Rayan Mansou បា​ន​ប្រកាស​ពីបំណងប្រលូកអាជីពបាល់ទាត់នៅកម្ពុជា មានកម្ពស់១ម៉ែត្រ៨៣ និងទម្ងន់៦៧គីឡូក្រាម លេងតំណែងជា….

ហ្វេសប៊ុក ៖ បើសិនជាការពិតគឺសប្បាយចិត្តខ្លាំងណាស់ នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Khmer-Sport បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងដូច្នេះថា ៖ កូនខ្មែរបារាំងម្នាក់ឈ្មោះ Rayan Mansou បា​ន​ប្រកាស​ពីបំណងប្រលូកអាជីពបាល់ទាត់នៅកម្ពុជា។

នេះបើតាមការឲ្យដឹងពីប្រភពស្និទ្ធមួយ។កីឡាករវ័យ១៩ឆ្នាំរូបនេះធ្លាប់ហ្វឹកហាត់នៅថ្នាលអាយុក្រោម១៤ឆ្នាំ Lyon ពីចន្លោះឆ្នាំ២០១៣/២០១៤។Rayan បច្ចុប្បន្នមានកម្ពស់១ម៉ែត្រ៨៣ និងទម្ងន់៦៧គីឡូក្រាម លេងតំណែងជាខ្សែប្រយុទ្ធស្លាប។ប្រភពដដែលឲ្យដឹងថា គេនឹងមកកម្ពុជា២ទៅ៣ថ្ងៃទៀត៕

Related posts

Leave a Comment