មិនធ្លាប់ដឹងពីមុនមកសោះ រឿងកប់យូរឆ្នាំណាស់ហើយ លោក សាន ផានិត ទើបដាច់ចិត្តទម្លាយធ្លាប់សាងផ្នួស ព្រោះកំហុសមួយ

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រោយកិច្ចសម្ភាសរវាងតារាចម្រៀង សាន ផានិត និង លោក អ៊ឹម ជីវ៉ា នៅក្នុងផេកសិល្បករកម្ពុជា និង សង្គម បានទម្លាយពីរឿងរ៉ាវជាច្រើនរបស់ម្ចាស់បទ «ជាប់រវល់» ខាងលើនេះ ក្នុងអំឡុងពេលលោកបានបាត់មុខមួយរយៈធំលើវិថីសិល្បៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមកិច្ចសម្ភាសនោះ លោក សាន ផានិត ហាក់មិនខ្មាស់អៀន និង លាក់បាំងរឿងអតីតរបស់ខ្លួននោះឡើយ ដោយលោកបានរៀបរាប់ថា កាលអំឡុងពេលលោកបាត់មុខលើវិថីសិល្បៈ ក៏ព្រោះតែលោកបានផុងខ្លួនប្រើប្រាស់គ្រឿងញៀន ដោយការសប្បាយមួយពេល សេពគប់ជាមួយមនុស្សនាំដើរផឹកស៊ី សង្គមអូសទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ពេលនោះលោកក៏បានកែខ្លួនទាន់ពេល ដោយលោកបានផ្តាច់ទំនាក់ទំនងជាមួយបុគ្គល ដែលនាំលោកទៅសេពគប់រករឿងមិនល្អ រហូតលោកកែប្រែខ្លួន និង បានសាងផ្នួសជាព្រះសង្ឃ ហើយជីវិតលោកបានផ្លាស់ប្តូរ ក្រោយលោកបានសាងគ្រួសារជាមួយភរិយាមកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា លោក សាន ផានិត គឺជាតារាចម្រៀងល្បីល្បាញខ្លាំងក្នុងអំឡុងឆ្នាំ ២០០០ ក្រោយមកលោកក៏បានបាត់មុខឈឹងលើវិថីសិល្បៈមួយរយៈ និង ទើបតែបានបង្ហាញវត្តមានជាថ្មីក្នុងអំឡុងឆ្នាំ ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ន ដោយលោកមិនត្រឹមតែបង្ហាញវត្តមានជាតារាចម្រៀងនោះទេ តែលោក សាន ផានិត ក៏បានចាប់អាជីពជាតារាសម្តែង និង បើកហាងលក់ផលិតផលមួយទឹកពីបរទេសផងដែរ៕ ប្រភព៖ popular magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment