គ្រាន់តែម្នាក់១ស៊ែរទេ សម្រាប់ជាកម្លាំងចិត្ត! កែវ សុខ ផេង និយាយពាក្យ សូមទោសទៅមិត្តរួមក្រុម និងគ្រូរបង្វឹក ហើយនិងប្រជាជនខ្មែរ ទាំងអួលដើមក…(មានវិដេអូ)

(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ខកខានទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់គូប្រជែង U22 របស់មីយ៉ាន់ម៉ា ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៥ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ នៅព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ដែលស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូនេះ កម្ពុជាបានបើកការនាំមុខ ១-០ ត្រឹមចាប់ផ្តើមលេងបានតែ ១៨វិនាទីប៉ុណ្ណោះដោយកីឡាករ សៀង ចន្ធា មុនពេលកីឡាករ កែវ សុខផេង ពាក់លេខ១៤ ជួយឲ្យកម្ពុជាតាមស្មើ ២-២ នៅនាទីទី៧២ ដោយបាល់ហ្វ្រីឃីក មុនពេលឈានដល់កាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ១១ម៉ែត្រ ក្នុង ១ក្រុម ទាត់ ៥នាក់ ដោយសម្រេចជាលទ្ធផល កម្ពុជា ទាត់ចូល ៤គ្រាប់ ជាមួយនឹងគ្រាប់ទី៥ កាត់សេចក្តី កែវ សុខផេង ទាត់អត់ចូល គ្រាដែល U22 មីយ៉ាន់ម៉ា នាំមុខ ៥គ្រាប់មុនទៅហើយនោះ។ សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment