សាធុ សាធុ! នេះជាទិដ្ឋភាពទូរទៅ សាមណេរ រិទ្ធ និមន្តបិណ្ឌបាត្រ តាមភូម នាព្រឹកមិញនេះ ពិតជាមានចិត្តជ្រះថ្លាណាស់…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានសម្រេចចិត្តទៅសាងភ្នួសមួយរយៈពេល ដើម្បីយកធម៌យកអា មកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលសម្រេចចិត្តទៅសាងភ្នួស ពូម៉ៅ ក៏បានបង្ហោះវីដេអួមួយ ទុកផ្ញើជូន អ្នកស្រី ទ្រី ដាណា ដែលជាភរិយា បណ្តូលចិត្តរបស់លោកថា៖ “បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃទី១៥ ខែ០៩ ឆ្នាំ២០២១ ចឹងខ្ញុំសូមចេញវីដេអូជាលើកចុងក្រោយមុនហ្នឹងខ្ញុំសម្រេចចិត្តទៅបួស ដោយសារតែខ្ញុំអស់ជម្រើសចឹង សូម្បីតែ Facebook Telegram ស្អីៗដែលជាប្រព័ន្ធទាក់ទងគឺភរិយារបស់ខ្ញុំបាន Block

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំចោលអស់ហើយ ចឹងខ្ញុំគ្មានវិធីអ្វីក្រៅពីធ្វើវីដេអូនេះទេ ដើម្បីឲ្យបង្ហាញជូនគាត់ឲ្យបានឃើញផង ចឹងកន្លងមកខ្ញុំនិងប្រពន្ធខ្ញុំពិតជាឈ្លោះគ្នាពិតប្រាកដមែន រហូតឈានដល់ការដាក់ពាក្យបណ្តឹងមិនឲ្យខ្ញុំចូលផ្ទះ ហើយក៏មានមិតិមួយចំនួនថាខ្ញុំពីរនាក់ប្តីប្រពន្ធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តែងដើម្បីប្រយោជន៍ បាទខ្ញុំសូមបញ្ជាក់គ្មាននរណាម្នាក់យកកត្តិយសគ្រួសារ មកសម្តែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបៀបនេះទេ ប៉ុន្តែនេះដោយសារការខឹងមួយឆាវ ធ្វើឲ្យយើងឈានដល់ចំណុចនោះ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអួដដែលផងនេះ ពូម៉ៅ បានប្រាប់បន្ថែមទៀតថា៖ “ហើយខ្ញុំនឹងទៅបួសមួយរយៈពេល ដើម្បីយកធម៌យកអាមកដាក់នៅក្នុងខ្លួន រកអ្វីដែលស្ងប់ បន្ទាប់មកខ្ញុំនឹងធ្វើអ្វីដ៏ល្អៗ ដើម្បីគ្រួសាររបស់ខ្ញុំ…”។

ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ សាមណេរ រិទ្ធ និមន្តបិណ្ឌបាត្រ តាមភូមិ ឃើញហើយ ពិតជាមានចិត្តជ្រះថ្លាណាស់៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment