ពិតជាកូនល្អមែន! ទើបតែទិញគ្រឿងមាសពេជ្រ តម្លៃ១០ម៉ឺន ដុល្លារ ម្សិលមិញសោះ ស្រាប់តែថ្ងៃនេះ សួស វីហ្សា និងស្វាមី បានរៀបចំកម្មវិធីញ៉ាំបាយ ជុំគ្រួសារ ថែមទាំងឆ្លៀតជូនថវិកា ក្នុងម្នាក់ៗទទួលបាន..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ គេបានឃើញ សួស វីហ្សា និង ស្វាមី បានរៀបចំកម្មវិធីតូចមួយ ញ៉ាំបាយជុំគ្នាជាមួយគ្រួសារ មើលទៅពិតជាសាមញ្ញមែន តែមើលទឹកមុខម្នាក់ៗពរោពេញទៅដោយក្តីរីករាយ និងកក់ក្តៅណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយញ៉ាំបាយជុំគ្នាចប់ សួស វីហ្សា និង ស្វាមី បានជូនជាថវិកាមួយចំនួន ដល់អ្នកមានគុណ បើកមើល ក្នុងម្នាក់ៗទទួលបានចំនួនទឹកប្រាក់រហូតទៅដល់ ៥០០ដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោក ថមមី បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កម្មវិធីពិសារអាហារជួបជ៉ំគ្នាជាមួយក្រុមគ្រួសារសាមញ្ញៗ និងបានជូនជាថវិការដល់អ្នកមានគុណទុកសម្រាប់បុណ្យភ្ជ៉ំ ខ្ញ៉ំពិតសប្បាយចិត្តណាស់នៅពេលឃើញស្នាមញញឹមរបស់ពួកគាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការខិតខំរបស់ខ្ញ៉ំពិតជាមិនអត់ប្រយោជន៍មែន ស៊ូប្រឹងប្រែងរាល់ថ្ងៃគឺដើម្បីក្តីសុខគ្រួសារមានក្តីសុខ ខ្ញ៉ំក៍សប្បាយចិត្តដូចគ្នា ធ្វើបុណ្យជាឪពុកម្តាយបានបុណ្យណាស់”។

ក្រោយឃើញទឹកចិត្តដ៏ល្អប្រពៃនេះហើយ ធ្វើឲ្យហ្វេនៗជាច្រើន បានបញ្ចេញអារម្មណ៍ពិតបែបនេះថា៖ “ជួនពរអោយមានសុភមង្គលនឹងសេចក្ដីសុខក្នុងគ្រួសារ ហេងៗណាប្រូសុីស, គ្រួសារមានក្តីសុខ, ពិតជារំភើបខ្លាំងណាស់, ពិតជាល្អប្រពៃណាស់ idol, ក្តីសុខពេញបឹប”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment