បន្ទាប់ពីបញ្ចប់ការប្រកួត កម្ពុជាបានចាញ់មីយ៉ាន់ម៉ា ក៏ពិតមែន ស្រាប់តែ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារលើកទឹកចិត្តកីឡាករជម្រសើជាតិកម្ពុជាយើងថា..

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​រសៀល​ថ្ងៃ​មិញ​នេះ​ គឺជា​ការ​ប្រកួត​បាល់ទាត់​ U22 ​ រវាងក្រុមជម្រើសជាតិកម្ពុជា​ជួប​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​​មីយ៉ាន់ម៉ា​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លេីក​ទី​៣០​ នៅប្រទេសហ្វីលីពីន​ ដេីម្បី​ដណ្ដើម​យក​លេខ​បី​ (មេដាយ​សំរឹទ្ធ​)​ ក្រោយ​ពី​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ ក្នុង​លទ្ធផល​ ៤-០​ កាល​ពី​ថ្ងៃទី​០៧​ ខែ​ធ្នូ​ កន្លងទៅ​ថ្មីៗ​នេះ​។

យ៉ាងណា​មិញ​ ក្រោយ​ពី​មានការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រវាងក្រុមជម្រើសកម្ពុជា ប៉ះ​ជាមួយ​ ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា នៅ​មុននេះ​បន្តិច​រួច​មក​ ចំពោះ​លទ្ធផល​៩០នាទី​នោះ​គឺ២ស្មើ​។ ជាមួយ​គ្នានេះ​ដែរ​ ចំពោះ​ការសម្រេច​កាត់​សេចក្តី​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​អាយុ​ក្រោម​២២ឆ្នាំ​ រវាងក្រុមជម្រើសជាតិកម្ពុជា​ជាមួយ​មីយ៉ាន់ម៉ា​

គឺតាម​រយៈ​ការទាត់បាល់​ប៉េណាល់ទី​​១១ម៉ែត្រ​ ដែលក្នុង​នោះ​មីយ៉ាន់ម៉ា​ទទួល​បាន​៥គ្រាប់​ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ត្រឹម​តែ៤គ្រាប់​ ដោយកីឡាករ​ខ្សែ​ប្រយុទ្ធ​ កែវ​ សុខផេង​ ទាត់ប៉ះ​បង្គោល​ទី​ ពិត​ជា​គួរឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ នេះ​គ្រាន់​តែជា​កីឡាតែ​ប៉ុណ្ណោះ​ ហេីយ​ប្រជាពលរដ្ឋ​ខ្មែរ​​ ក៏នៅតែបន្តការ​គាំទ្រ​ចំ​ពោះ​គោព្រៃ​កម្ពុជា​ជាបន្ត។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ត្រូវ​ជា​កូនប្រុសបង្កេីត​សម្តេចតេជោ​ ហ៊ុន​ សែន​ ក៏​បាន​មាន​ជា​ប្រសាសន៍​លេីកឡេីង​ថា៖«អរគុណអ្នកទាំងអស់គ្នា​ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំតែងតែនៅជាមួយអ្នកទាំងអស់គ្នា នៅជាមួយកម្ពុជា និងជឿជាក់លើកម្ពុជាជានិច្ច។

ប្រជាជនកម្ពុជាបានធ្វើជាសាក្សី និងបានមើលឃើញយ៉ាងច្បាស់ថា ក្រុមកីឡាករបាល់ទាត់​កម្ពុជា​របស់យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលមិនធ្លាប់មានជាច្រើនឆ្នាំក្នុងប្រវត្តិសាស្ត្រ។ ការខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាគំរូ និងជាមោទនភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ GoGoCambodia»។

Related posts

Leave a Comment