អីយ៉ា ក្រោយភ្ជាប់ពាក្យបានជាង ១ ខែមក វីរៈ និច្ច ទម្លាយគ្រាផ្ដើមស្នេហ៍ដំបូងៗនឹងគូដណ្ដឹង (វីដេអូ)

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង បានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញ វីរៈ និច្ច ស្ងាត់ៗធ្វើពិធីភ្ជាប់ពាក្យបែបនេះ ពិតជាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលពីមហាជនគ្រប់គ្នា ព្រោះកន្លងមកតារាចម្រៀងរូបនេះ មិនដែលបានបង្ហើបថានាងមានម្ចាស់ចិត្ត ឬបង្ហាញមុខមាត់គូស្នេហ៍របស់នាងលើបណ្ដាញសង្គមឱ្យមហាជនបានឃើញនោះឡើយ ស្រាប់តែបានបង្ហាញមុខគូស្នេហ៍ភ្លាមៗក្នុងថ្ងៃភ្ជាប់ពាក្យនោះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ កាន់តែចាប់អារម្មណ៍ខ្លាំងទៀត ដោយតារាចម្រៀងស្រីរូបនេះបានធ្វើការទម្លាយពីការផ្ដើមស្នេហ៍ដំបូងនឹងគូដណ្ដឹង ដោយឆ្លើយតបនឹងសំណួររបស់ពិធីករ-ការិនី ក្នុងកិច្ចសម្ភាសកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ PNN ដែលបានឱ្យដឹងថា កញ្ញា និង គូដណ្ដឹង បានស្គាល់គ្នាយូរមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៨ មកម៉្លេះ ប៉ុន្តែខណៈនោះ នាងមិនទាន់បានចាប់ចិត្ត ឬ មានចិត្តស្រឡាញ់ជាមួយនឹងគូដណ្ដឹងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ វីរៈ និច្ច ប្រាប់ទៀតថា រហូតមកទល់ដើមឆ្នាំ ២០២១ នេះ ពេលដែលនាង និង គូដណ្ដឹងជួបគ្នាម្ដងទៀតនៅមាត់សមុទ្រ ខេត្តកំពង់សោម ទើបនាងមានការចាប់អារម្មណ៍ ចាប់ចិត្តស្នេហាជាមួយគូដណ្ដឹងរូបនោះ ខណៈពេលដែលគូដណ្ដឹងរបស់នាង បានហៅនាងទៅច្រៀងក្នុងភោជនីយដ្ឋានរបស់គាត់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ នៅឯក្រុងព្រះសីហនុនោះ ហើយអ្នកទាំងពីរក៏មានចិត្តលើគ្នាទៅមក និង បានចាប់ផ្ដើមស្រឡាញ់ទាក់ទងគ្នាបានរយៈពេលខ្លី ក៏សម្រេចចិត្តដឹកដៃគ្នាចូលដល់ចាស់ទុំ និង មានកម្មវិធីភ្ជាប់ពាក្យនេះកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បន្ទាប់ពីបានភ្ជាប់ពាក្យភ្ជាប់សម្ដីរវាងចាស់ទុំទាំងសងខាងបានកន្លះខែ ក៏បានឃើញថា តារាចម្រៀងស្រីរូបនេះបានដឹកដៃគូដណ្ដឹងថត Pre-Wedding ត្រៀមថ្ងៃចូលរោងការ ដែលនាង ក៏បានធ្វើការបញ្ជាក់ថា នឹងប្រារព្ធឡើងនៅក្នុងខែក្រោយនេះ ពោលគឺខែតុលា ឆ្នាំ ២០២១ នេះហើយ៕ ប្រភព៖ popular magazine

សូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment