អីយ៉ា ស្ងាត់ៗ ស្រាប់តែ ពេជ្រ សោភ ទម្លាយរឿងហួសចិត្តមួយ កាលនៅម៉ាឡេស៊ីគេងបន្ទប់មួយពីរនាក់ ខណៈជូនពរ ឱក សុគន្ធកញ្ញា ថ្ងៃខួបកំណើត

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១​ កន្លងទៅនេះ មហាជនអ្នកគាំទ្រប្រាកដជាបានជ្រាបហើយថាជាថ្ងៃកំណើតគម្រប់ ៣៤ ឆ្នាំ របស់កំពូលតារាចម្រៀងរូបនេះ។ ក្នុងនោះ គេសង្កេតឃើញថាមានអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនក៏បានបង្ហោះសារជូនពរដល់អ្នកនាង ឱក សុគន្ធកញ្ញា ជាហូរហែផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើលើកយកតារាចម្រៀង ពេជ្រ សោភា ក៏ដូចគ្នាដែរ អ្នកនាងក៏បានបង្ហោះសារ និង រូបភាពប៉ុន្មានសន្លឹកអបអរថ្ងៃកំណើតមិត្តចាស់ អ្នកនាង ឱក សុគន្ធកញ្ញា ព្រមទាំងបង្ហោះសារថា៖ «Happy birthday My Friend! ជូនពរសំណាងល្អ និង សម្រេចគ្រប់បំណង។ ទោះពួកយើងអត់ដែលមានរូបថតច្រើនជាមួយគ្នា តែយើងមានអនុស្សាវរីយ៍ច្រើនណាឯង។ ចាំមិនភ្លេចទេឯង និង ខ្ញុំនៅម៉ាឡេស៊ីបន្ទប់មួយយើងនៅពីរនាក់ ពួកយើងរត់ចែកជើងគ្នា ព្រោះតែនាងជីងចក់ និង នាងតុកែ! ធ្វើម៉ូដសក់ឱ្យគ្នាទៅវិញទៅមក June SP ជូនពរ September ASK ចង់អ្វីបានដូចបំណង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារខាងលើនេះដែរ បានទាក់ចិត្តដល់ម្ចាស់ថ្ងៃកំណើត គឺអ្នកនាង ឱក សុគន្ធកញ្ញា បានចូលទៅខមមិនបង្ហាញពីក្តីរីករាយ ដែលអ្នកនាង ពេជ្រ សោភា បានជូនពរដោយឆ្លើយតបយ៉ាងមានន័យ៖ «អរគុណណាស់ឯង! លើកក្រោយជួបគ្នាថតរូបឱ្យច្រើនបន្តិច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរឆ្លងឆ្លើយរវាងអ្នកនាង ពេជ្រ សោភា និង អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងស្រីទាំង ២ មានអារម្មណ៍រំភើបជួសពីទំហំនៃមិត្តភាពដ៏ស៊ីជម្រៅរបស់អ្នកទាំង ២ ផងដែរ​ ៕ ប្រភព៖ popular magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment