មិនធម្មតា! មិនត្រឹមតែតារាខ្មែរ កញ្ញា​ សុីន​ យូប៊ីន ជាប់​ចំណាត់ថ្នាក់​ជាស្រី​ស្អាត​បំផុត​ម្នាក់​ក្នុង​ចំណោម​១០០នាក់​នៅ​អាស៊ីនោះទេ គឺមានតារាខ្មែរដល់ទៅ៧ដួងឯណោះ ដែលមានដូចជា

បច្ចុប្បន្ន​នេះ​ គេសង្កេត​ឃើញថា​ តារា​សម្តែង ​តារាម៉ូដែល​ តារា​ចម្រៀង​ ​និង ពិធី​ការិនី​ខ្មែរជាច្រេីនដួង​ កំពុង​តែ​បង្អួត​សម្រស់​គ្នានៅ​លេី​វិថី​សិល្បៈ​ ​ជាមួយ​ទម្រង់​មុខ​អក្សរ​ V ការតុបតែងខ្លួន ការលេងស្ទីលសម្លៀកបំពាក់ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី​មជ្ឈដ្ឋាន​មហាជន​ និងហ្វេន​អ្នក​គាំទ្រ​ជា​ Idol របស់​ខ្លួន​ជាច្រើននាពេលបច្ចុប្បន្ននេះ។

ក្នុង​នោះដែរ​ តារា​ខ្មែរ​ បេី​និយាយ​ពី​រូបសម្រស់​ និង​សមត្ថភាព​វិញ​ គឺមិនចាញ់នឹង​ចាញ់​នឹងតារា​​ប្រទេស​ដទៃនោះទេ​។ ជាក់​ស្ដែង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មានតារា​ខ្មែរ​ស្រីចំនួន​៧ដួង​ បាន​ជាប់​ចំណាត់ថ្នាក់​ជាស្រី​ស្អាត​បំផុត​ម្នាក់​ក្នុង​ចំណោម​១០០នាក់​ ប្រចាំ​ឆ្នាំ​២០១៩​ នេះ​ នៅ​ក្នុង​កម្មវិធី​«តារាមានសម្រស់ស្អាតបំផុត ប្រចាំអាស៊ីឆ្នាំ២០១៩ The 100 Most Beautiful Southeast Asian Women​ 2019»​។

សូម​ជម្រាបជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​​ដែរថា​ ចំពោះ​តារា​ខ្មែរ​ជាស្រីស្អាតចំនួនដល់ទៅ៧ដួង​ ដែលបានជាប់នៅក្នុងចំណាត់ថ្នាក់ក្នុង​ចំណោម​១០០នាក់​ ប្រចាំ​ឆ្នាំ​២០១៩​ នេះ​ នៅ​ក្នុង​កម្មវិធី​តារាមានសម្រស់ស្អាតបំផុត ប្រចាំអាស៊ីឆ្នាំ២០១៩ The 100 Most Beautiful Southeast Asian Women​ 2019 គឺរួមមានដូចជា៖​

កញ្ញា​ MELIA CONSTANTAN​ ជាប់ចំណាត់ថ្នាក់លេខ​ 19, កញ្ញា​ ELINA SOMNANG ជាប់ចំណាត់ថ្នាក់លេខ​ 34, កញ្ញា​ SOTHEARY BY ជាប់ចំណាត់ថ្នាក់លេខ​ 48, កញ្ញា​ YUBIN SHIN ជាប់ចំណាត់ថ្នាក់លេខ​ 64, កញ្ញា​ SUSANA RETH ជាប់ចំណាត់ថ្នាក់លេខ​ 78, កញ្ញា​ CHHEANG HUYLENG ជាប់ចំណាត់ថ្នាក់លេខ​ 90 និង​កញ្ញា​ DAA DAO ជាប់ចំណាត់ថ្នាក់លេខ​ 100។

ចំពោះ​លទ្ធផល​ដ៏​ពិសេសសម្រាប់​​តារា​ខ្មែរ​ទាំង​៧ដួង​ខាង​លើ​នេះ​ នៅក្នុងចំណាត់ថ្នាក់ក្នុង​ចំណោម​១០០នាក់​ នៅ​ក្នុង​កម្មវិធី​តារាមានសម្រស់ស្អាតបំផុត ប្រចាំអាស៊ីឆ្នាំ២០១៩ The 100 Most Beautiful Southeast Asian Women​ 2019​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ មានក្តី​រំភេីបរីករាយ​ និងមាន​មោទនភាព​ជាខ្លាំង។

Related posts

Leave a Comment