ក្រោយជួបបញ្ហារឿងរ៉ាវក្នុងគ្រួសារកន្លងមក ពេលនេះ ពូម៉ៅ បានសម្រេចចិត្តទៅបួសហើយ រួចបាននិយាយប្រាប់ថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែប្អូនបានដឹងហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត អ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះសារម្តងទៀត ដើម្បីបញ្ជាក់កាន់តែច្បាស់ថា រូបគាត់បានធ្លាប់ជួយគ្រួសារខាងស្វាមីច្រើនណាស់ ក្នុងនោះមានទាំងខ្សែកពេជ្រ ខ្សែដៃ ពេជ្រ នាឡិកាពេជ្រ មាសទាំងដំឡឹងខ្ញុំជូនពួកគាត់ ពេលបុណ្យទានក៏ខ្ញុំជូនលុយគាត់ទាំងពាន់ ហើយបុណ្យបច្ច័យបួនពួកគាត់ នាងខ្ញុំ ធ្វើ អស់លុយទាំងម៉ឺន ទិញឡានអោយគាត់ជិះទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ ពួម៉ៅ បានសម្រេចចិត្តទៅបួសហើយ។ ក្នុងនោះផងដែរ មុនពេលទៅបួស ពូម៉ៅ បានចេញវីដេអូមួយ សម្រាប់ផ្ញើជូនភរិយា ដោយបាននិយាយប្រាប់យ៉ាងច្បាស់ៗថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃទី១៥ ខែ០៩ ឆ្នាំ២០២១ ចឹងខ្ញុំសូមចេញវីដេអូជាលើកចុងក្រោយមុនហ្នឹងខ្ញុំសម្រេចចិត្តទៅបួស ដោយសារតែខ្ញុំអស់ជម្រើសចឹង សូម្បីតែ Facebook Telegram ស្អីៗដែលជាប្រព័ន្ធទាក់ទងគឺភរិយារបស់ខ្ញុំបាន Block

ខ្ញុំចោលអស់ហើយ ចឹងខ្ញុំគ្មានវិធីអ្វីក្រៅពីធ្វើវីដេអូនេះទេ ដើម្បីឲ្យបង្ហាញជូនគាត់ឲ្យបានឃើញផង ចឹងកន្លងមកខ្ញុំនិងប្រពន្ធខ្ញុំពិតជាឈ្លោះគ្នាពិតប្រាកដមែន រហូតឈានដល់ការដាក់ពាក្យបណ្តឹងមិនឲ្យខ្ញុំចូលផ្ទះ ហើយក៏មានមិតិមួយចំនួនថាខ្ញុំពីរនាក់ប្តីប្រពន្ធ

សម្តែងដើម្បីប្រយោជន៍ បាទខ្ញុំសូមបញ្ជាក់គ្មាននរណាម្នាក់យកកត្តិយសគ្រួសារ មកសម្តែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបៀបនេះទេ ប៉ុន្តែនេះដោយសារការខឹងមួយឆាវ ធ្វើឲ្យយើងឈានដល់ចំណុចនោះ…”។

នៅក្នុងវីដេអួដដែលផងនេះ ពូម៉ៅ បានប្រាប់បន្ថែមទៀតថា៖ “ហើយខ្ញុំនឹងទៅបួសមួយរយៈពេល ដើម្បីយកធម៌យកអាមកដាក់នៅក្នុងខ្លួន រកអ្វីដែលស្ងប់ បន្ទាប់មកខ្ញុំនឹងធ្វើអ្វីដ៏ល្អៗ ដើម្បីគ្រួសាររបស់ខ្ញុំ…”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment